Connect with us

ចង់ដឹងថា កើតជំងឺលើសឈាម ឬអត់ មុនវាស់ឈាម កុំធ្វើរឿងទាំងនេះ

ជំងឺលើសសម្ពាធឈាម ឬលើសឈាម ជាជំងឺរ៉ាំរ៉ៃ កើតឡើងពេលសម្ពាធសរសៃឈាមឡើងខ្ពស់រហូត ដោយមិនទាក់ទងជាមួយអ្វីយើងញ៉ាំ ឬសកម្មភាពយើងបានធ្វើនោះទេ យ៉ាងណាកត្តារស់នៅប្រចាំថ្ងៃ របបអាហារ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួនក៏ ជាមូលហេតុធំៗនាំឲ្យកើតជំងឺនេះ។

តាមក្បូនពេទ្យ កាលណាកម្រិតឈាមឡើងខាងលើ ធំជាង១៤០ មិល្លីម៉ែត្របារត ឬស្មើ និងកម្រិតឈាមខាងក្រោមធំជាង ឬ ស្មើ៩០ មិល្លីម៉ែត្របារត (១៤០/៩០ មិល្លីម៉ែត្របារត) ពេលវាស់ មានន័យថាលើសសម្ពាធឈាមហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីតាមដានពីសម្ពាធឈាម តើយើងមានជំងឺលើសឈាមពិតមែនឬយ៉ាងណា?
ដើម្បីទទួលបានលទ្ធផលជាក់ច្បាស់ មុនវាស់សម្ពាធឈាម យើងគួរតែធ្វើតាមការណែនាំខាងក្រោម៖
– ត្រូវវាស់សម្ពាធឈាមពេលព្រឹកព្រលឹម មិនទាន់ញ៉ាំអី
– មុនពេលវាស់ឈាម ត្រូវសម្រាកយ៉ាងហោចណាស់៥នាទី
– គេងឲ្យបានគ្រប់គ្រាន់
– មិនត្រូវផឹកកាហ្វេនោះទេ
– មុនវាស់សម្ពាធឈាម ត្រូវសម្រាក តាំងអារម្មណ៍ឲ្យល្អ មិនមានការតានតឹង មិនភ័យខ្លាចពេលជួបជាមួយគ្រូពេទ្យ និងមិនត្រូវធ្វើសកម្មភាពអ្វីទាំងអស់។
ចំពោះមូលហេតុដែលគ្រូពេទ្យណែនាំខាងលើនេះ ដោយសារតែសម្ពាធឈាមមនុស្សគ្រប់រូបអាចឡើងខ្ពស់ខុសធម្មតា ទោះជាគ្មានជំងឺលើសឈាមក៏ដោយ។ កត្តាដែលនាំឲ្យសម្ពាធឈាមឡើងខ្ពស់នោះ មានដូចជាអារម្មណ៍ត្រេកអរ ភិតភ័យ ការធ្វើសកម្មភាពរាងកាយផ្សេងៗ (រត់ ជិះកង់ ឡើងជណ្តើរ…) គេងមិនគ្រប់គ្រាន់ ឬផឹកកាហ្វេ នេះបើតាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសជំងឺទូទៅ បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (Singapore Medical Center) ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com