Connect with us

អ្នកទេសចរភ្ញាក់ផ្អើល នៅពេលឃើញសត្វកន្ធាយយក្ស នៅលើគោក

តាំងពីកើតមក មិនដែលឃើញកន្ធាយធំបែបនេះទេ (មានវីដេអូ)

កម្សាន្ត៖ អុ្នកទេសចរ មានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេ បានឃើញសត្វកន្ធាយយក្សនៅលើគោក ដោយផ្ទាល់ភ្នែក។ សត្វកន្ធាយដែលធំជាងគេនេះ មានទម្ងន់ជាង៩០០គីឡូជាមួយនឹងប្រវែង២ម៉ែត្រនេះ មិនមានស្នូកក្របដណ្តប់ដូចសត្វកន្ធាយដទៃឡើយ។

វីដេអូខ្លីមួយដែលបង្ហោះដោយអ្នកទេសចរដែលបានឃើញផ្ទាល់នោះ បានបង្ហាញពីសកម្មភាពកន្ធាយ កំពុងវារចុះទៅក្នុងសមុទ្រវិញសន្សឹមៗរហូតផុតពីគោក ដែលទិដ្ឋិភាពនេះ ពិតជាកម្រនឹងឃើញខ្លាំងណាស់។

ប្រភេទសត្វកន្ធាយនេះ រស់នៅក្នុងតំបន់ត្រូពិក មហាសមុទ្រអាត្លង់ទិក មហាសមុទ្រប៉ាស៊ីហ្វិក និង សមុទ្រឥណ្ឌា។ សត្វកន្ធាយ នឹងភ្ញាស់កូននៅលើគោកដែលត្រូវចំណាយរយៈពេលចន្លោះពី១៥ ទៅ ៥០ ឆ្នាំក្នុងការរីកលូតលាស់ ហើយវាអាចរស់នៅបានលើសពី១០០ឆ្នាំ៕

 

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.