Connect with us

ក្រសួងប្រកាសពីស្ថានភាពអាកាសធាតុ ថ្ងៃ៩វិច្ឆិកា និងបុណ្យអុំទូក នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកនេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៩ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវនឹងថ្ងៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែនៅរាជធានីភ្នំពេញ។ ស្ថានភាពអាកាសធាតុ នៅរាជធានីភ្នំពេញ អាចនឹងកើតមានដូចខាងក្រោម៖

-៩ វិច្ឆិកា ២០១៩៖ ពេលព្រឹក ថ្ងៃត្រង់ យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២៤ អង្សាសេ សីតុណ្ហភាពអតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿនពី ២-៤ ម/វិ។

-១០ វិច្ឆិកា ២០១៩៖ ពេលព្រឹក ថ្ងៃត្រង់ យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២៣អង្សាសេ អតិបរមា ៣១អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿន ២-៤ ម/វិ។

-១១ វិច្ឆិកា ២០១៩៖ ពេលព្រឹក ថ្ងៃត្រង់ យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២២អង្សាសេ អតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣ម/វិ។

-១២ វិច្ឆិកា ២០១៩៖ ពេលព្រឹក ថ្ងៃត្រង់ យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២១អង្សាសេ អតិបរមា ២៧អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣ម/វិ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.