Connect with us

រាជរដ្ឋាភិបាលចិន ចេញបម្រាមហាមមិនឱ្យក្មេងអាយុក្រោម១៨ឆ្នាំលេងហ្គេម ក្រោយម៉ោង១០យប់

ដោយសារប្រជាជនចិនងុបងល់នឹងការលេងហ្គេមខ្លាំងពេក ទើបរដ្ឋាភិបាលសម្រេចចេញច្បាប់កំណត់ពេលវេលា និង តម្លៃដែលអាចចំណាយបាន

ប្រទេសចិន៖ រាជរដ្ឋាភិបាលចិន បានសម្រេចចេញច្បាប់ជាផ្លូវការកាលពីថ្ងៃអង្គារ ដោយហាមមិនឱ្យក្មេងអាយុក្រោម១៨ឆ្នាំលេងហ្គេមអនឡាញ ចន្លោះពីម៉ោង ១០យប់ដល់ម៉ោង ៨ព្រឹក។

អ្នកលេងហ្គេមក្រោមអាយុ១៨ឆ្នាំទាំងអស់ ត្រូវបានកំណត់រយៈពេលលេងត្រឹម៩០នាទីរៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ និង ៣ម៉ោងរាល់ចុងសប្តាហ៍ និង ថ្ងៃបុណ្យឈប់សម្រាក។ បន្ថែមពីនេះផងដែរ ក្មេងដែលមានអាយុចន្លោះពី ៨ ទៅ ១៦ឆ្នាំ អាចចំណាយប្រាក់ត្រឹម២៨ដុល្លារក្នុង១ខែ ដើម្បីលេងហ្គេមអនឡាញ ស្របពេលដែលក្មេងអាយុ១៦ ដល់ ១៨ ឆ្នាំអាចចំណាយប្រាក់ ៥៧ដុល្លារក្នុង១ខែពីគណនេយ្យ ហើយរដ្ឋាភិបាលចិន ក៏នឹងអនុវត្តប្រព័ន្ធថ្មីមួយ ដែលអ្នកលេងហ្គេមទាំងអស់ត្រូវចុះឈ្មោះ និង ផ្តល់ព័ត៌មានពិតរបស់ពួកគេដាច់ខាត៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.