Connect with us

អ៊ីតាលីនឹងផ្តោតសំខាន់លើថ្នាក់សិក្សាអំពីបំរែបម្រួលអាកាសធាតុសម្រាប់សិស្សគ្រប់កម្រិត

ប្រទេសអ៊ីតាលីចាប់ផ្តើមអនុវត្តន៍គោលការណ៍សម្រាប់សិស្សផ្តោតសំខាន់លើមុខវិជ្ជាបំរែបម្រួលអាកាសធាតុ

អ៊ីតាលី៖ ចាប់ពីឆ្នាំក្រោយទៅ សិស្សសាលានៅប្រទេសអ៊ីតាលីគ្រប់កម្រិតនឹងត្រូវកំណត់ឱ្យសិក្សាថ្នាក់ ស្តីពីបំរែបម្រួលអាកាសធាតុក្នុងគោលបំណងចង់ឱ្យប្រទេសខ្លួនក្លាយជាប្រទេសដឹកនាំផ្នែកបរិស្ថាន។ រដ្ឋមន្ត្រីក្រសួងអប់រំលោក Lorenzo Fioramonti មានប្រសាសន៍ថាគ្រប់សាលារដ្ឋទាំងអស់នឹងបន្ថែម ៣៣ ម៉ោងក្នុងមួយឆ្នាំដើម្បីផ្តោតសំខាន់សម្រាប់ថ្នាក់មួយនេះ។ លោកបានបន្ថែមថា “ខ្ញុំចង់ធ្វើឱ្យប្រព័ន្ធអប់រំរបស់អ៊ីតាលីក្លាយជាប្រព័ន្ធដំបូងគេដែលដាក់បរិស្ថាន និង សង្គមជាស្នូលនៃអ្វីគ្រប់យ៉ាងដែលបានសិក្សានៅសាលា”៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.