Connect with us

មកស្គាល់សណ្ឋាគារមួយនៅជប៉ុន មួយយប់ចំណាយអស់តែ១ដុល្លារប៉ុណ្ណោះ

បើទៅលេងជប៉ុន អាចសាកស្នាក់នៅសណ្ឋាគារនេះបាន

ជប៉ុន៖ បុរសម្នាក់ ឈ្មោះ Tetsuya Inoue បានបន្តមុខជំនួញពីជីដូន ដោយបើកសណ្ឋាគារមួយ ឈ្មោះថា Asahi Ryokan នៅទីក្រុង Fukuoka ប្រទេសជប៉ុន។ បុរសវ័យ ២៧ឆ្នាំរូបនេះ បានបង្កើតគំនិតថ្មីមួយ ដោយគាត់បានទម្លាក់តម្លៃស្នាក់នៅ មកត្រឹមតែ ១ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់បន្ទប់មួយក្នុងមួយយប់។

សណ្ឋាគារនេះ ត្រូវបានប្រទះឃើញដោយ YouTuber ម្នាក់ ដែលជាជនជាតិអង់គ្លេស។ អ្វីដែលគាត់ត្រូវធ្វើនោះ គឺយល់ព្រមឱ្យម្ចាស់សណ្ឋាគារថត Live សកម្មភាពនៃការស្នាក់នៅរបស់គាត់ទាំងស្រុង លើកលែងតែពេលសន្ទនា ឬពេលឆ្លើយឆ្លងទូរស័ព្ទ គឺមិនត្រូវបាន Live ឡើយ។

កត្តានេះ ធ្វើឱ្យ YouTuber ខាងលើ ដាក់ឈ្មោះសណ្ឋាគារខាងលើថា “សណ្ឋាគារមួយដុល្លារ”។ សម្រាប់លោក Inoue ដែលជាម្ចាស់សណ្ឋាគារ បានរៀបរាប់ថា នេះជាវិធីសាស្ត្រថ្មីមួយ ហើយខ្លួនបានចាប់ផ្ដើមវាកាលពីខែមុន បន្ទាប់ពីដំណើរការសណ្ឋាគារកាលពីឆ្នាំ២០១៨។ មកទល់ពេលនេះ គាត់ទទួលបានភ្ញៀវមកស្នាក់នៅចំនួន ៤នាក់។ លោកបន្តថា សណ្ឋាគារនេះ ផ្ដោតសំខាន់លើយុវវ័យ ព្រោះពួកគេមិនសូវខ្វាយខ្វល់ពីឯកជនភាពនោះទេ ហើយពួកគេ គ្រាន់តែស្នាក់នៅមួយយប់ប៉ុណ្ណោះ៕

 

ប្រភព៖ CNN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com