Connect with us

សែលកាត នឹងប្រារព្ធកម្មវិធី Super Data Race នៅខេត្តស្វាយរៀង បន្ទាប់ពីឈ្នះរង្វាន់យុទ្ធនាការផ្សព្វផ្សាយប្រចាំឆ្នាំ នាពេលថ្មីៗនេះ

ភ្នំពេញ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សែលកាត បានប្រកាសថា ទីតាំងសម្រាប់ការប្រារព្ធកម្មវិធីប្រកួត Super Data Race លើកទី៧ នឹងធ្វើឡើងនៅក្នុង វិទ្យាល័យស្វាយរៀង នៅថ្ងៃទីអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង៤រសៀលតទៅ។

យុវជនយុវនារី រាប់រយនាក់ បានធ្វើការចុះឈ្មោះចូលក្នុងកម្មវីធីនេះ ដែលត្រូវបានរៀបចំ ដើម្បីបង្ហាញថា បណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាត គឺជាបណ្តាញអ៊ីនធឺណិតដ៏លឿន ក៏ដូចជាដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួម ឈ្នះរង្វាន់ ពិសេសៗជាច្រើនផងដែរ។

មិនខុសពីកម្មវីធីប្រកួតរបស់សែលកាត ដែលបានរៀបចំកន្លងមកនោះទេ កម្មវីធីប្រកួតលើកនេះ នឹងបញ្ចប់ទៅដោយមានការប្រគំតន្ត្រីពិសេសខ្នាតតូច ដែលនឹងមានការអញ្ជើញចូលរួមពីអ្នកនិពន្ធបទចម្រៀង លោក ថេណា (Tena) និង តារាតំណាងរបស់សែលកាតគឺ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធឺណិត (NetIdols) ដូចជាលោក រ៉េននី ដារា (Rainie Dara) និង លោក ប៊ុន ឡេង (Bunleng)។

ជាមួយនឹងសន្ទុះនៃការចុះឈ្មោះចូលរួមបច្ចុប្បន្ននេះ សែលកាត រំពឹងថាកម្មវិធី Super Data Race លើកនេះ នឹងទទួល បានអ្នកចូលរួមច្រើនជាងកម្មវិធីលើកមុន ដែលធ្វើឡើងនៅក្នុងខេត្តកំពង់ចាមទៅទៀត។

រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i, កាស AirPod និង ឈ្នះកាតកោសសែលកាតដែលមានទឹកប្រាក់ ១០០ដុល្លារ។

កម្មវិធីជំនួបតារាពិសេស នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅហាង Coffee Today ក្នុងក្រុងស្វាយរៀង ដែលក្នុងអំឡុងពេលនោះ អ្នកគាំទ្រ នឹងមានឱកាសថតរូប selfies ជាមួយ លោក ថេ ណា និងកញ្ញា រ៉េត សូហ្សាណា លោក រ៉េននី ដារា និង លោក ប៊ុន ឡេង។ ក្នុងពេលជាមួយគ្នានេះ សែលកាត នឹងធ្វើ ការចែកអាវយឺតមួយចំនួន ដែលមានហត្ថលេខារបស់ពួកគាត់ផងដែរ។

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ “Super Data Race ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីស្រទាប់យុវជន ដោយសារយើងប្រារព្ធកម្មវិធីនេះ នៅតាមខេត្តផ្សេងៗនៅកម្ពុជា។ នេះគឺជាវិធីសាស្រ្តមួយ ដែលធ្វើឱ្យទទួលបានអ្នកគាំទ្រ និងការចូលរួមជាច្រើននៅក្នុងកម្មវិធីរាល់លើក”។

លោក អៀន វ៉ាត់សុន បានបន្ថែមទៀតថា៖ “កម្មវិធី Super Data Race នេះ គឺជាយុទ្ធសាស្ត្ររបស់ សែលកាត ដើម្បីទាក់ទាញអតិថិជនឱ្យបានស្គាល់ពីបណ្តាញ 4G LTEរបស់សែលកាត ដែលជាបណ្តាញអ៊ីនធឺណិតលឿនបំផុត នៅកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំកម្មវិធីនេះនៅខេត្តស្វាយរៀង ហើយក៏សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យស្វាយរៀងទាំងអស់គ្នា។ យើងជឿជាក់ថា ពួកគាត់ ក៏រីករាយដូចសែលកាត ក្នុងការដែលសាលារបស់គាត់ ត្រូវបានជ្រើសរើសសម្រាប់រៀបចំកម្មវិធីនេះ”។

ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវទាញយកកម្មវិធី Super Data Race ពី Google Play ឬក៏ iOS App។ បន្ទាប់មក បេក្ខជនទាំងអស់ ត្រូវចុះឈ្មោះជាមួយលេខទូរស័ព្ទរបស់ប្រព័ន្ធសែលកាត ហើយចុងក្រោយ ទៅយកសម្ភារប្រកួតនៅស្តង់សែលកាត នៅក្នុងវិទ្យាល័យស្វាយរៀង។

សែលកាត លើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ អញ្ជើញមកដល់ទីតាំងប្រកួតឱ្យបានមុនគេ ដើម្បីធ្វើការចុះឈ្មោះ និងយកសម្ភារសម្រាប់ការប្រកួតមុនពេលដែលកម្មវិធីចាប់ផ្តើម។

អ្នកអាចតាមដានសកម្មភាពនេះបាន នៅលើបណ្តាញសង្គមហ្វេសប៊ុកCellcard Play ៖ https://www.facebook.com/CellcardPlay/

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com