Connect with us

ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?

បង្គា ជាសត្វសមុទ្រមួយប្រភេទ ហើយវាត្រូវបានយកមកធ្វើអាហារ បានជាច្រើនមុខ ដោយមានរសជាតិឆ្ងាញ់ ញ៉ាំហើយ ចង់ញ៉ាំទៀត។

វាក៏ត្រូវបានយកមកញ៉ាំឆៅផងដែរ ដោយគ្នាយើងច្បាស់ជាស្គាល់ហើយ មុខម្ហូប “បង្គាកោះកុង” ដែលមានបង្គាឆៅ និងទឹកត្រីបុកហិរខ្លាំង រួមជាមួយបន្លែចម្រុះ។
១. តើញ៉ាំបង្គាឆៅ សុវត្ថិភាពអត់?
ត្បិតតែមានប្រជាជននៅតាមបណ្ដាជាច្រើន រួមទាំងខ្មែរយើងផង ញ៉ាំបង្គាឆៅក៏ពិតមែន តែបង្គា អាចមានផ្ទុកបាក់តេរី វីរុស និងប៉ារ៉ាស៊ីត ដែលអាចបណ្ដាលឲ្យយើងពុល ឬកើតជំងឺ។ ពពួកបាក់តេរី និងវីរុសគ្រោះថ្នាក់ ដែលមាននៅក្នុងបង្គា អាចងាប់បាន លុះត្រាតែត្រូវចម្អិនក្នុងសីតុណ្ហភាពខ្ពស់។
២. គ្រោះថ្នាក់នៃការញ៉ាំបង្គាឆៅ
បង្គាឆៅ ភាគច្រើន មានផ្ទុកបាត់តេរី ១ប្រភេទ ហៅថា Vibrio ដោយវាបណ្ដាលឲ្យយើងឈឺ ដូចជា រលាកក្រពះ ឆ្លងមេរោក និងអាសន្នរោគ ជាដើម។ តាមការសិក្សាលើគំរូបង្គា ២៩៩គំរូ ៥៥% មានផ្ទុកបាក់តេរី Vibrio។ ជាងនេះទៅទៀត ពពួកបង្គាដែលមានផ្ទុកបាក់តេរី Vibrio មួយចំនួន គឺស៊ាំនឹងការព្យាបាលដោយថ្នាំអង់ទីប៊ីយូទិក។
ជាមួយគ្នានេះ ការញ៉ាំបង្គាដែលមានផ្ទុកបាក់តេរី ក៏បណ្ដាលឲ្យយើងពុលអាហារផងដែរ ដោយមានរោគសញ្ញា ដូចជា ក្អួត ឈឺក្រពះ គ្រុនក្តៅ និងរាក។ ចំណែកស្ត្រីពពោះ ក្មេងៗ និងមនុស្សដែលមានវ័យចាស់ខ្លាំង គួរចៀសវាងការញ៉ាំបង្គាឆៅ ដោយសារប្រព័ន្ធការពាររាងកាយខ្សោយ ហើយអាចប្រឈមឆ្លងជំងឺគ្រោះថ្នាក់៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com