Connect with us

សិស្សានុសិស្សនៅសាលាអូរជុញ នឹងទទួលបានអគារសិក្សាត្រឹមត្រូវដូចគេឯង

ប្រសើរណាស់! ពួកគាត់នឹងមានអគារសិក្សាត្រឹមត្រូវដូចគេឯងហើយ

ព្រះវិហារ៖ សិស្សានុសិស្ស នៃសាលាបឋមសិក្សាអូរជុញ ដែលបានក្រាលតង់រៀនក្រោមដើមឈើ ដោយសារតែពួកគេខ្វះបន្ទប់សិក្សា នឹងទទួលបានអគារសិក្សាត្រឹមត្រូវ តាមរយៈបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សាលាបឋមសិក្សាអូរជុញ ស្ថិតនៅក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាឱ្យសាងសង់អគារសិក្សាជាបន្ទាន់ ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាអូរជុញ។ កិច្ចការនេះ មានការសម្របសម្រួលពីលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដោយលោកត្រូវបានសម្ដេចតេជោ ចាត់ឱ្យចុះទៅដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានទទួលស្គាល់ថា សាលាបឋមសិក្សាអូរជុញ ពិតជាខ្វះខាតអគារសិក្សាប្រាកដមែន ដោយបច្ចុប្បន្ន មានតែអគារឈើចំនួន ៥បន្ទប់ និងមានសិស្សជាង ៤០០នាក់៕

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.