កញ្ញា ពុទ្ធាវី តួឯកស្រីក្នុងរឿង “កំណត់ត្រាស្នេហ៍” បានទទួលមរណភាព ត្រឹមភាគទី១៥ នៃសាច់រឿងតែប៉ុណ្ណោះ
ស្តាយណាស់ មិនគួរណា ពុទ្ធាវី ឆាប់ទៅចោលទស្សនិកជនត្រឹមភាគទី១៥សោះ
ភ្នំពេញ៖ កញ្ញា ពុទ្ធាវី បានទទួលមរណភាពដោយសារជំងឺមហារីក ដែលត្រូវជាកូនស្រីរបស់ (ជំទាវ ខត្តិយ៉ា) អ្នកស្រី ចាន់ ដារ៉ាទី ដែលសម្តែងក្នុងរឿង “កំណត់ត្រាស្នេហ៍” ។សមាជិកគ្រួសារ នាំគ្នាស្រក់ទឹកភ្នែក ព្រោះអាណិតដល់កញ្ញា ពុទ្ធាវី ម្តេចក៏អាយុខ្លីម្ល៉េះ។ ទស្សនិកជនជាច្រើនតែងតែគិតថា កញ្ញា ពុទ្ធាវី ជាតួអង្គមួយដែលតែងតែបង្ហាញខ្លួនគ្រប់ឈុតឆាក តែផ្ទុយទៅវិញ ពុទ្ធាវី បានត្រឹមតែបង្ហាញខ្លួនត្រឹមភាគទី១៥ប៉ុណ្ណោះ ពិតជាធ្វើឱ្យប្រិយមិត្តដែលទស្សនាខ្សែភាពយន្តភាពខ្មែររឿង “កំណត់ត្រាស្នេហ៍” មិនអស់ចិត្ត នៅពេលបាត់តួឯកស្រី ដែលខ្លួនកំពុងស្រឡាញ់ និងពេញចិត្ត។
ក្នុងភាគទី១៥ រឿង “កំណត់ត្រាស្នេហ៍” កាលពីយប់មិញ ពិតជាជក់ចិត្តដិតអារម្មណ៍ជាខ្លាំង សម្រាប់អ្នកទស្សនា ប្រាកដជាស្រក់ទឹកភ្នែក ពេលឃើញ (ជំទាវ ខត្តិយ៉ា)អ្នកស្រី ចាន់ ដារ៉ាទី ដែលជាតារាសម្តែងជើងចាស់មួយរូប ស្រក់ទឹកភ្នែកត្រង់ឈុត កញ្ញា ពុទ្ធាវី ដែលជាកូនស្រីនៅក្នុងសាច់រឿង “កំណត់ត្រាស្នេហ៍” របស់ស្ថានីយទូរទស្សន៍ CTN។
ប៉ុន្តែមិនជាអ្វីនោះទេ សម្រាប់រឿង “កំណត់ត្រាស្នេហ៍” នៅតែមានឈុតឆាកល្អៗជាច្រើនទៀត ហើយនឹងមានវត្តមានតួឯកស្រីមួយដួងទៀត ដែលមានឈ្មោះថា “មយូរ៉ា” ដែលជាតួឯកថ្មី។
កញ្ញា មយូរ៉ា នឹងបន្តនាំទស្សនិកដែលនិយមទស្សនារឿង “កំណត់ត្រាស្នេហ៍” ឱ្យសើចសប្បាយ រីករាយ ព្រមទាំងលាយឡំជាមួយឈុតឆាកទឹកភ្នែកកម្សត់ៗ ដូច្នេះ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា។ ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយរឿង “កំណត់ត្រាស្នេហ៍” រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

-
កម្សាន្ត២ ខែមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
-
សំខាន់ៗ២ ខែមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
-
សង្គម១ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
-
សង្គម១ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍