Connect with us

ជួបគ្នាឆាប់ៗនេះ ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យខួប១០ឆ្នាំ Mnet ASIAN MUSIC AWARD 2019

តើក្រុមណាខ្លះជា Idol របស់អ្នក? កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា

ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យ នឹងវិលត្រឡប់មកជួបទស្សនិកជនសាជាថ្មី ទាំងនេះជាអ្វីដែលប្រិយមិត្តទន្ទឹងរង់ចាំ ថាតើក្រុមតារាចម្រៀងណាជា Idol របស់អ្នក ហើយក្រុមណាខ្លះ នឹងទទួលបានពានរង្វាន់ដែលល្អជាងគេសម្រាប់២០១៩នេះ ក្នុងព្រឹត្តិការណ៍ខួប១០ឆ្នាំ Mnet ASIAN MUSIC AWARD 2019។

BLACK PINK

ក្រុមចម្រៀងជាច្រើន នឹងមកជួបគ្នាលើវេទិកាឆាកប្រគំតន្ត្រីខួប១០ឆ្នាំ Mnet ASIAN MUSIC AWARD 2019 ដែលប្រព្រឹត្តទៅនៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន។ យើងសង្ឃឹមថា នឹងធ្វើឱ្យប្រិយមិត្តកាន់តែជក់ចិត្ត ជាងនេះទៅទៀត ក៏មានក្រុមតារាចម្រៀងជាច្រើនចូលរួមផងដែរ ដូចជា៖ ក្រុម BTS,ក្រុម BLACK PINK,ក្រុម (G)I-DLE,ក្រុម ITZY,ក្រុម Twice,ក្រុម EXO,ក្រុម SOMI,ក្រុម HWASA,ក្រុម TAEMIN,ក្រុម Red Velvet, ក្រុមNCT 127។ តើក្រុមណាដែលទទួលបានពានរង្វាន់ច្រើនជាងគេ?

ក្រុម EXO

ព្រឹត្តិការណ៍ដ៏អស្ចារ្យខួប១០ឆ្នាំ Mnet ASIAN MUSIC AWARD 2019 ដែលធ្វើឡើងនៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន មានអ្នកចូលទស្សនារាប់ម៉ឺននាក់ ព្រោះតែចង់ឃើញក្រុមតារាចម្រៀងដែលជា Idol របស់ខ្លួន។

ស្ថានីយទូរទស្សន៍ MYTV និង Page MYTV នឹងធ្វើការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ដ៏អស្ចារ្យខួប១០ឆ្នាំ MAMA នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤រសៀល ដល់ម៉ោង ៨យប់ ពីទីក្រុងណាកូយ៉ា ប្រទេសជប៉ុន៕

ក្រុម ITZY

ក្រុម Twice

ក្រុម BTS

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.