Connect with us

ក្រុមហ៊ុនរបស់ Victoria Beckham កំពុងប្រឈមនឹងការក្ស័យធន

មិននឹកស្មានថា Victoria Beckham មានបំណុលរុំខ្លួនខ្លាំងបែបនេះសោះ

អង់គ្លេស៖ ក្រុមហ៊ុនច្នៃម៉ូតរបស់ភរិយាអតីតកីឡាករដ៏ល្បីឈ្មោះលោក Devid Beckham កំពុងតែប្រឈមមុខនឹងការក្ស័យធន នៅពេលដែលបំណុល បានកើនឡើងរហូតដល់រាប់សិបលានដុល្លារ។

យោងតាមប្រភព Daily Mail បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ Victoria Beckham កំពុងតែមានបំណុលជាប់ខ្លួនរហូតដល់ ៤៦ លានដុល្លារក្នុងឆ្នាំនេះ ថែមទាំងបំណុល ១៥ លានដុល្លារកាលពីឆ្នាំមុន ក៏នៅមិនទាន់សងអស់ថែមទៀត ដែលជាហេតុធ្វើឱ្យលោក Devid ផ្តល់ជាជំនួយក្នុងទឹកប្រាក់ជិត ៣០ លានដុល្លារ ដើម្បីស្តារក្រុមហ៊ុនភរិយាខ្លួន។

គួរបញ្ជាក់ថា ក្រុមហ៊ុនច្នៃម៉ូតរបស់ Victoria បានបើកដំណើរការតាំងពីឆ្នាំ ២០១៣ ប៉ុន្តែមកទល់បច្ចុប្បន្ន ក្រុមហ៊ុន បានធ្លាក់ចុះជាខ្លាំង ដោយដំណើរការល្អបានតែ ៣ ឆ្នាំដំបូងប៉ុណ្ណោះ៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.