Connect with us

ខ្លាំងបាត់! អញ្ជើញអតីតសង្សារទាំងអស់ ចូលរួមក្នុងពិធីមង្គលការ និង ថតរូបរួមគ្នាទៀត

កុំមើលមុខកូនកំលោះ

ថៃ៖ ពិធីមង្គលការមួយប្រព្រឹត្តទៅយ៉ាងអធិកអធម ដែលមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមានវត្តមានអតីតមិត្តប្រុស ៣នាក់របស់កូនក្រមុំ ចូលរួមអបអរផងដែរ។

តាមរយៈគណនីហ្វេសប៊ុករបស់កូនក្រមុំ ដែលមានឈ្មោះ Thuchanok Boonkacha កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយសារម្ចាស់គណនី បានបង្ហោះពាក្យយ៉ាងវែងអន្លាយ ដើម្បីធ្វើការអរគុណជាពិសេស ដល់អតីតមិត្តប្រុសទាំង៣ ដែលបានចូលរួមក្នុងពិធីមង្គលនាង ព្រោះក្រោយពេលចែកផ្លូវគ្នា នាងបានប្រាប់អតីតមិត្តប្រុសនាងថា ប្រសិនជាពួកគេ រៀបមង្គលការ សូមកុំភ្លេចអញ្ជើញនាងផង ព្រោះនាងចង់ចូលរួម ដើម្បីអបអរក្នុងថ្ងៃពិសេសរបស់ពួកគេ ប៉ុន្តែជាក់ស្តែងនាង បានរៀបមង្គលការមុនពួកគេ។

យ៉ាងណាមិញ ទោះបីជានាង បានបញ្ជាក់ថា ស្វាមីនាងយល់ និងបានស្គាល់អ្នកទាំងបីក៏ដោយ ក៏ទឹកមុខរបស់កូនកំលោះ ហាក់មានភាពមិនស្រណុកក្នុងចិត្តឡើយ ផ្ទុយទៅវិញ កូនក្រមុំ និង អតីតមិត្តប្រុសទាំង៣ បែរជាមានភាពស្រស់ស្រាយខ្លាំង ដែលបានធ្វើឱ្យមហាជនជាច្រើន ចាប់អារម្មណ៍លើទឹកមុខកូនកំលោះខ្លាំងជាងគេ និង នាំគ្នាចូលរួមផ្តល់មតិចំអន់ជាហូរហែទៀតផង៕

 

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.