Connect with us

ការសម្ដែងល្ខោនខោលកម្ពុជា រួមជាមួយភាពប៉ិនប្រសប់នៃអ្នកថត ធ្វើឱ្យមានភាពរស់រវើកគួរឱ្យស្ញប់ស្ញែង

សៀមរាប៖ កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបមួយឆ្នាំ នៃការដាក់បញ្ចូល ល្ខោនខោលកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដោយមានការសម្ដែងល្ខោនខោលកម្ពុជា នៅព្រះលានជល់ដំរី ខេត្តសៀមរាប។

ការសម្ដែងនេះ ទទួលបានការចូលរួមគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ជាពិសេសមានការផ្ដិតយកនូវរូបភាពដ៏រស់រវើក ពីសំណាក់អ្នកថតរូបដ៏ប៉ិនប្រសប់ជាច្រើននាក់។ ទន្ទឹមនេះ មានការចែករំលែកជាច្រើន នូវរូបភាពដ៏ស្រស់ស្អាតចេញពីព្រះលានជល់ដំរី នៃស្នាដៃរបស់អ្នកថតម្នាក់ ដែលមានឈ្មោះថា “Kara Pictures” ។

រូបថត ដែលទទួលបានការកោតសរសើរពីសំណាក់អ្នកចូល Comment និងចែកចាញក្នុងបណ្ដាញសង្គមជិត ៥០០ដង នេះ ពិតជាឆ្លុះបញ្ចាំងពីភាពល្អផូរផង់មិនអាចកាត់ថ្លៃបាន នៃស្នាដៃអ្នកថត និងវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា ដែលប្រទេសនានា មិនអាចធ្វើដូចម្ចាស់ដើមឡើយ៕

 

ប្រភពរូប៖ Ya Skaravy “Kara Pictures”

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.