Connect with us

ព្យុះទីហ្វុង នឹងបក់បោកទៅលើប្រទេសហ្វីលីពីន ចំថ្ងៃប្រកួតស៊ីហ្គេម

សូមឱ្យអត្តពលិក និងប្រតិភូកីឡាកម្ពុជា ជួបតែសំណាងល្អផង!

ហ្វីលីពីន៖ ព្យុះទីហ្វុងទី២០ ដែលមានឈ្មោះថា កាមូរី (Kammuri) នឹងបក់បោកទៅលើប្រទេសហ្វីលីពីន នៅសប្ដាហ៍ក្រោយ ស្របពេលប្រទេសនេះ កំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ដែលកម្ពុជា ក៏បានបញ្ជូនអត្តពលិក និងប្រតិភូកីឡា ទៅចូលរួមផងដែរ។

ព្យុះទីហ្វុងកាមូរី កំពុងធ្វើដំណើរទៅកាន់តំបន់ Luzon ជាមួយល្បឿន ១២០គម/ម៉ ។ ព្យុះនេះ នឹងអាចទៅដល់ប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃសៅរ៍ ឬព្រឹកថ្ងៃអាទិត្យ។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងបើកជាផ្លូវការ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃសៅរ៍។ ព្រឹត្តិការណ៍នេះ នឹងបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

អាជ្ញាធរឧតុនិយមហ្វីលីពីន បានឱ្យដឹងថា ព្យុះនេះ នឹងអាចបង្កជាការបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និង ភ្លៀង។ ព្យុះនេះ នឹងអាចបន្ថយឥទ្ធិពលនៅថ្ងៃព្រហស្បតិ៍ និង សុក្រ សប្ដាហ៍ក្រោយ យ៉ាងណាមិញ ភ្លៀងធ្លាក់ អាចមានកម្រិតបរិមាណច្រើន។

អាជ្ញាធរឧតុនិយមហ្វីលីពីន បានបន្ថែមថា ការពន្យារពេលការប្រកួតផ្សេងៗ គឺអាស្រ័យលើការសម្រេចរបស់គណៈកម្មាធិការរៀបចំកីឡាអាស៊ីអាគ្នេយ៍ហ្វីលីពីន៕

ប្រភព៖ Philippine Star

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.