Connect with us

ចាប់ពីថ្ងៃព្រហស្បតិ៍ដល់សប្ដាហ៍ក្រោយ ខេត្តមួយចំនួននៅកម្ពុជា នឹងចុះត្រជាក់ដល់ជាង១០អង្សា

សូមបងប្អូន ថែរក្សាសុខភាព ជាពិសេសលោកតាលោកយាយជនចាស់ជរា

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាននិងកំពុងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលធ្វើឱ្យមានការចុះត្រជាក់ នៅក្នុងសប្ដាហហ៍នេះ។

ខេត្តមួយចំនួន នឹងចុះត្រជាក់ខ្លាំងជាងគេ រួមមាន៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ អង្សាសេ, សីតុណ្ហភាពអតិបរមា ពី ២៥-២៧ អង្សាសេ។ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង មានសីតុណ្ហភាពអប្បបរមា ពី ១៨-២០ អង្សាសេ, អតិបរមា ២៦-២៨ អង្សាសេ។

ចំពោះ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង នឹងមានសីតុណ្ហភាពអប្បរមា ពី ២១-២៣ អង្សាសេ, អតិបរមា ២៦-២៨ អង្សាសេ។ ខេត្តតាកែវ កែប កំពត និង ខេត្តព្រះសីហនុ នឹងមានសីតុណ្ហភាពអប្បបរមា ពី ២២-២៤ អង្សាសេ, អតិបរមា ពី ២៧-២៩ អង្សាសេ។

ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ មានការថែរក្សាសុខភាពចំពោះការចុះត្រជាក់ខ្លាំងលើកនេះ ជាពិសេស វីរកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.