Connect with us

ចុមឈ្មោះអ្វីក៏ចម្លែកម្ល៉េះ មីចំរើន ប្តូរទៅជាកាដុង ស្រាប់តែសម្រស់កាន់តែស្អាត ប្តូរមកឈ្មោះ ឌី សូនិត្តា

អ្នកណាមិនសើច បើឈ្មោះកញ្ញា ឌី សូនិត្តា ចម្លែកៗអ៊ីចឹង

ភ្នំពេញ៖ តារាសម្តែងសម្បុរស្រអែម ដ៏ល្បីមួយដួង បានបង្ហើបរឿងមួយចំនួន ដែលប្រិយមិត្តជាច្រើនមិនបានដឹង ហើយក៏ជារឿងមួយដ៏ចម្លែកសម្រាប់ប្រិយមិត្ត ដែលងឿងឆ្ងល់ថាតារាសម្តែងម្នាក់នេះ មានឈ្មោះអ្វីក៏ចម្លែកបែបនេះ។

អ្វីដែលប្រិយមិត្តចង់ដឹងនោះ ពេលនេះត្រូវបានតារាសម្តែងសម្បុរស្រអែមមួយដួង កញ្ញា ឌី សូនិត្តា បានទម្លាយប្រាប់ឱ្យដឹងថា៖ “ជម្រាបសួរពុកម៉ែបងប្អូន នាងកាដុង ហៅឈ្មោះពេញ ឌី សូនិត្តា ឈ្មោះដើមកំណើត មីចំរើន កើតមករុងរឿងពេកម៉ែដាក់ឈ្មោះអ៊ីចឹងម៉ង ដល់រៀងធំតិចក៏ប្តូរមក ឈ្មោះនាងកាដុង ដោយសារអ្នកម្តាយខ្ញុំគាត់ពិសាស្រាថ្នាំទាំងកាដុងៗ ខ្លាចទាស់កូនខ្ចី ហើយដល់ធំឡើងតិចទៀតស្អាតពេកក៏ប្តូរមកដាក់ឈ្មោះ សូនិត្តា ណាចាស គឺនិយាយរួមយ៉ាងខ្លី នាង ឌីសូនិត្តា ត្រឡប់មកវិញហើយចាស។

ខ្ញុំរកនាងឃើញហើយ ហើយក៏មកជាមួយស្នាមញញឹមដ៏មានក្តីសុខ ដ៏រឹងមាំជាមួយនឹងអ្នកម្តាយរបស់នាងតែម្តងណាចាស នេះមិនមែនហៅថាញញឹមទេ គឺសើចម៉ាអស់ដៃណាចាស ទាំងម្តាយទាំងកូនតែម្តងចាស គឺថាសុភមង្គលពេញបឹប គ្មានជំពាក់អ្នកណាមួយរៀល កុំភ្លេចណាបងប្អូនដើមខែថ្មីដាច់ខាតត្រូវតែញញឹមយកហេងណាចាស ដោយភាពជឿជាក់ និងភាពរឹងមាំ”។

ពិតជាអស់សំណើចមែន ជាមួយឈ្មោះរបស់តារាសម្តែង ឌី សូនិត្តា ដែលម្តាយបានដាក់ឈ្មោះឱ្យពិតជាចម្លែកមែន និយាយទៅគឺម្តាយខ្លាចភ្លេចកូនស្រី គាត់ខំដាក់ឈ្មោះយ៉ាងណាឱ្យគាត់ ចាំអ្វីពីមុនរបស់គាត់ ដូច្នេះប្រិយមិត្តជាច្រើន បានដឹងហើយថា កញ្ញា ឌី សូនិត្តា មិនត្រឹមតែស្អាត ហើយល្បីនោះទេ សូម្បីតែឈ្មោះក៏ប្លែក និងទាក់ទាញប្រជាប្រិយភាពថែមទៀត៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.