Connect with us

ធ្លាប់តែជាក្មេងស្រីដែលអៀនច្រើន ពេលនេះ Sasha Obama ប្រែប្រួលទាំងស្រុង

អូនប្រែហើយ

អាមេរិក៖ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារក្រោយលោកស្រី Michelle Obama បានបង្ហោះរូបភាពគ្រួសារក្នុងពិធី Thanksgiving ដោយមនុស្សម្នា មានការចាប់អារម្មណ៍ទៅលើកូនស្រីពៅ Sasha Obama ដែលធ្លាប់តែជាក្មេងស្រីដែលមានអត្តចរិកអៀនច្រើន បានប្រែក្លាយមកជាស្ត្រីពេញវ័យ មានរូបសម្បត្តិដ៏ទាក់ទាញម្នាក់បែបនេះសោះ។ ស្ថិតក្នុងវ័យ១៩ឆ្នាំ Sasha បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុងពីក្មេងស្រីដែលរាងមានសាច់ និង អៀនច្រើន មកជាស្ត្រីដែលពោរពេញទៅដោយភាពជឿជាក់ ដូចម្តាយរបស់នាងដូច្នោះ។

គូរបញ្ជាក់ថា Sasha គឺជាក្មេងស្រីដែលមានការអប់រំខ្ពស់ និង ស្រឡាញ់ការសិក្សាបំផុត។ យោងតាមសារព័ត៌មាន New York Daily បានបញ្ជាក់ថា Sasha កម្រនឹងប្រើប្រាស់កុំព្យូទ័រ ឬ មើលទូរទស្សន៍ណាស់ តែនាងតែងចំណាយពេលវេលាទៅលើការងារសាលា។ មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៦ Sasha ក៏ធ្លាប់ធ្វើជាអ្នករត់តុម្នាក់ ក្នុងភោជនីយដ្ឋានមួយ ដោយមិនប្រកាន់ខ្លួនឡើយ ហើយការងារទាំងនោះក៏មិនមានឧបសគ្គអ្វីចោទជាបញ្ហាដែរ ដោយសារនាង ធ្លាប់ធ្វើការងារផ្ទះដោយមិនមានអ្នកបម្រើឆ្វេងស្តាំអ្វីដែរ តាំងពីដើមមក៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.