Connect with us

អបអរសាទរលោក ឱក ព្រហ្មសុដន្ត្រៈ ឈ្នះពានរង្វាន់ឆ្នាំ២០២០ពីមូលនិធិ Monette Horwitz Trust

នៅចាំគាត់បានអត់? បុរសដែលសម្តែង និង រៀបរាប់អត្ថន័យរបាំបុរាណខ្មែរលើឆាកអន្តរជាតិ

ភ្នំពេញ៖ លោក ឱក ព្រហ្មសុដន្ត្រៈ ដែលល្បីល្បាញខ្លាំងក្នុងបណ្តាញសង្គមដោយសារលោកបានពាំនាំនូវរបាំបុរាណខ្មែរដ៏ល្វតល្វន់សម្តែងនៅលើវេទិកា TED រួមជាមួយនឹងការរៀបរាប់អត្ថន័យជាភាសាអង់គ្លេសស្របពេលដែលកំពុងសម្តែងផងដែរ។ ក្នុងវ័យ ៣២ឆ្នាំ លោក ឱក ព្រហ្មសុដន្ត្រៈ ដែលជាអ្នករបាំអាជីព និង ជាស្ថានិកក្រុមហ៊ុនរបាំបុរាណខ្មែរដំបូងគេនៅកម្ពុជា និង ជាកូនខ្មែរមួយរូបដែលបានចាប់កំណើតនៅប្រទេសអាមេរិកបានវិលមករស់នៅប្រទេសកម្ពុជានៅឆ្នាំ២០១៥ដើម្បីសម្រេចនូវគោលបំណងខ្លួនក្នុងការពង្រឹងនូវវិស័យសិល្បៈបុរាណខ្មែរ។

គួរបញ្ជាក់ថាលោក ឱក ព្រហ្មសុដន្ត្រៈ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមសម្តែងក្នុងកម្មវិធីធំៗជាច្រើនដោយក្រសួងវប្បធម៌ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតលោកក៏ទើបតែទទួលបានពានរង្វាន់ឆ្នាំ២០២០ពីមូលនិធិ Monette Horwitz Trust ដែលជាសមាគមមានឥទ្ធិពលខ្លាំងក្នុងការម្លុបបំបាត់ការរើសអើងមនុស្សស្រលាញ់ភេទដូចគ្នាផងដែរ៕

ប្រភព៖ BBC
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.