Connect with us

បាយក្តាំងខ្មែរទៅដល់ប្រទេសបារាំងហើយ តែនាំចូលដោយផលិតករវីដេអូចម្រៀងទៅវិញ

ខ្មែរនៅប្រទេសបារាំង បានភ្លក់បាយក្តាំងខ្មែរហើយពេលនេះ

ភ្នំពេញ៖ ផលិតករដឹកនាំសម្តែងដ៏ល្បីរបស់ផលិតកម្ម “ថោន” លោក រិទ្ធ អូមេហ្គា (Rith Omega) កំពុងតែជោគជ័យជាខ្លាំងក្នុងជំនួញរកស៊ី លោកបានបើកនៅក្លិបកម្សាន្តមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលបានដាក់ទុនជាមួយលោក សុគន្ធ ថេរ៉ាយុ ដើម្បីដាក់ឱ្យដំណើរការនៅក្លិបកម្សាន្ត QK មួយនេះ ហើយក៏ទទួលបានជោកជ័យផងដែរ។

ប៉ុន្តែអ្វីៗដែលធ្វើឱ្យ ប្រិយមិត្តកោតសរសើរនោះ ផលិតករដឹកនាំសម្តែងរបស់ផលិតកម្ម “ថោន” លោក រិទ្ធ អូមេហ្គា (Rith Omega) បាននាំយកនៅបាយក្តាំងរបស់ខ្មែរ ដែលជាស្នាដៃរបស់លោកធ្វើដោយផ្ទាល់ដៃនោះ ពេលនេះបានទៅដល់ប្រទេសបារាំងហើយ នឹងក៏បានដាក់លក់នៅផ្សារ Mart ខ្មែរចំនួយ៨ទីតាំងថែមទៀត។ ចំពោះបាយក្តាំងរបស់លោក រិទ្ធ អូមេហ្គា (Rith Omega) បានធ្វើឱ្យប្រិយមិត្តជាច្រើនលាន់មាត់ថាឆ្ងាញ់គ្រប់ៗគ្នា។

លោក រិទ្ធ អូមេហ្គា (Rith Omega) ជាអ្នកនិពន្ធផង ដឹកនាំសម្តែងផង លោកជាផលិតករមួយរូបដែលមានវ័យក្មេង ប៉ុន្តែលោកមានចំណេះដឹងច្រើនក្នុងការផលិតនៅបទចម្រៀង និង MV ដែលតារាចម្រៀងជាច្រើនបានកោតសរសើរលោក សូម្បីតែការរកស៊ីក៏លោកមានគំនិតច្នៃប្រដិតខ្ពស់ផងដែរ៕

  

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.