អបអរសាទរ! កម្ពុជា ឈ្នះមេដាយមាសទី១ នៅស៊ីហ្គេម
ហ្វីលីពីន៖ នៅរសៀលថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០១៩ អត្តពលិកកម្ពុជា បាននាំមុខមាត់ជូនប្រទេសជាតិ ក្នុងការឈ្នះមេដាយមាសទីមួយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។
កីឡាករ យ៉ុង ម៉េងលី បានឈ្នះមេដាយមាស១គ្រឿង លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis លើវិញ្ញាសា Padded Stick ទម្ងន់ ៦០-៦៥ គីឡូក្រាម។
សូមជម្រាបថា គិតមកទល់ពេលនេះ កម្ពុជា ឈ្នះមេដាយចំនួន ១២គ្រឿង (មាស១គ្រឿង ប្រាក់៣គ្រៀង សំរឹទ្ធ៨គ្រឿង)។
កាលពីម្សិលមិញ អត្តពលិកកីឡាអារនីស (Arnis) កីឡាករ យ៉ុង ម៉េងលី របស់កម្ពុជា ដែលដណ្តើមបានមេដាយប្រាក់ មួយគ្រឿងផងដែរ លើវិញ្ញាសា +៦៥ គីឡូក្រាម និង កីឡាករ៣រូបផ្សេងទៀត ទទួលបានមេដាយសំរឹទ្ធ រួមមានកីឡាករ ឌឹម ង៉ែត សុខ ឈុន និងកីឡាករ មឿន ប៊ុនលី ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣០ នៅប្រទេសហ្វីលីពីន៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

-
កម្សាន្ត២ ខែមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
-
សំខាន់ៗ២ ខែមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
-
សង្គម១ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
-
សង្គម១ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍