Connect with us

Manchester City ក្លាយជាក្លិបបាល់ទាត់ដែលមានតម្លៃខ្ពស់បំផុតរបស់ពិភពលោក

អង់គ្លេស៖ Manchester City ក្លាយជាក្លិបបាល់ទាត់ថ្លៃបំផុតរបស់ពិភពលោក បន្ទាប់ពីការលក់ភាគហ៊ុន ១០ ភាគរយនៅក្នុងក្រុមរបស់ពួកគេ ដែលមានតម្លៃ ៣៨៩លានផោន។

ភាគហ៊ុននេះ ត្រូវបានទិញដោយក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះថា Silver Lake។ នេះមានន័យថាក្រុមហ៊ុន City Football Group (CFG) ដែលម្ចាស់ មានក្លិបចំនួន ៧ នៅជុំវិញពិភពលោករួមទាំង Manchester City ផងដែរ ឥឡូវនេះមានតម្លៃ ៣.៧៤ ពាន់លានផោន ដែលនាំឱ្យ CFG ស្ថិតក្នុងបញ្ជីក្លិបបានទាត់មានជាងគេលំដាប់កំពូលនៃតារាងបាល់ទាត់ពិភពលោក ដែលមានតម្លៃច្រើនជាង Manchester United, Real Madrid និង Barcelona ។

បច្ចុប្បន្នក្រុមការពារជើងឯកក្របខ័ណ្ឌ Premier League កំពុងរង់ចាំស្តាប់ថា តើពួកគេនឹងត្រូវពិន័យមិនឱ្យចូលរួមប្រកួតប្រជែងនៅទ្វីបអឺរ៉ុប ដោយសារការរំលោភបទបញ្ញត្តិស្តីពីហិរញ្ញវត្ថុរបស់យូហ្វា។ ប៉ុន្តែរបាយការណ៍ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានលើកឡើងថា ក្លិបនេះទំនងជានឹងគេចផុត ដោយការបង់ប្រាក់ ហើយទំហំនៃការវិនិយោគនៅទីក្រុង Silver Lake ក៏អាចបង្ហាញថា បម្រាមរបស់ទ្វីបអឺរ៉ុប នឹងមិនចូលមកទេ។

ការវិនិយោគខាងលើមានន័យថា ក្រុមហ៊ុន CFG ទំនងជាបង្កើនផលប័ត្ររបស់ពួកគេពីក្លិបចំនួន ៧ ដល់ ៨ ដោយក្លិបលេងនៅលីហ្គឥណ្ឌា Indian Super League គឺ Mumbai City ដែលរំពឹងថា នឹងចូលរួមក្នុងបណ្តាញនេះ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.