Connect with us

ចំណូលលក់បណ្ណចូលទស្សនាអង្គរក្នុងខែវិច្ឆិកា ថយចុះជាង ១៦%

សៀមរាប៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៨ ៨៥៤ ១៩០ ដុល្លារអាមេរិក ថយចុះ ១៦,៤៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ ចំនួនភ្ញៀវ មានសរុប ១៩៣ ២៦០ នាក់ ថយចុះ ១៧,១០%។

ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០១៩ ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំនួន ៨៩ ៥៥៥ ៤៧៤ ដុល្លារអាមេរិក ថយចុះ ១៤,៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនភ្ញៀវសរុប មាន ១ ៩៩៧ ២៦៧នាក់ ថយចុះ ១៤,០៣%។

គ្រឹះស្ថានអង្គរ បានប្រើប្រាស់ចំណូលឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា រយៈពេល១១ខែ ក្នុងឆ្នាំ២០១៩ មានចំនួនសរុប ៣ ៩៩៤ ៥៣៤ ដុល្លារអាមេរិក៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • feature
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.