Connect with us

Aubameyang រកបាន ២គ្រាប់ នៅតែមិនអាចជួយក្រុមយកឈ្នះក្រុមក្បែរបាតតារាងបាន

អង់គ្លេស៖ ខ្សែប្រយុទ្ធ Aubameyang របស់ Arsenal នៅតែអាចរកគ្រាប់បាន ប៉ុន្តែនៅស្ទើរការពារ ក្នុងការប្រកួតដំបូងរបស់លោក Freddie Ljungberg ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្ន ដោយបញ្ចប់ក្នុងលទ្ធផលស្មើជាមួយក្រុម Norwich ។

ខណៈពេលដែលក្រុមកាំភ្លើងធំធ្វេសប្រហែស ខ្សែប្រយុទ្ធក្រុមម្ចាស់ផ្ទះ Teemu Pukki បានរកគ្រាប់បាល់ទី៨របស់ខ្លួន ប៉ុន្តែការនាំមុខរបស់ក្រុមម្ចាស់ផ្ទះមានរយៈពេលត្រឹមតែ ៨ នាទីប៉ុណ្ណោះ ខណៈដែលកីឡាករ Zimmermann កាដូរបាល់ប៉េណាល់ទីដល់ Aubameyang ដោយដៃប៉ះបាល់ ។ បន្ទាប់មកមុនចប់តង់ទីមួយ Norwich ក៏បានបន្តនាំមុនសារជាថ្មី ដោយកីឡាករ Todd Cantwell ប៉ុន្តែពេលចូលដល់តង់ទី២ Aubameyang ដដែល ជាអ្នករកគ្រាប់បាល់តាមបានស្មើ និងជាគ្រាប់បិទការប្រកួតផងដែរ។

លទ្ធផលនេះធ្វើឱ្យ Arsenal ឈរនៅលំដាប់ទី៨ ក្នុងតារាង Premier League ដោយខ្វះ ៧ពិន្ទុដើម្បីឆ្ពោះទៅតំបន់ Top4 ខណៈក្រុម Norwich នៅលេខ ១៩ ខ្វះ ៣ពិន្ទុ ដើម្បីដកខ្លួនចេញពីតំបន់ត្រូវកាត់ចោល៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.