គ្រាន់តែ Arsenal ចាប់អារម្មណ៍លោក Rodger ស្រាប់តែគ្រូបង្វឹករូបនេះ បង្ហើបពីតម្លៃផ្ដាច់កុងត្រាភ្លែតតែម្ដង
អង់គ្លេស៖ អ្នកចាត់ការក្លិប Leicester City លោក Brendan Rodgers បានបង្ហើបពីតម្លៃផ្ដាច់កុងត្រារបស់លោក ស្របពេលមានទំនាក់ទំនងទៅនឹងកន្លែងទំនេររបស់ Arsenal ទោះបីជាគាត់ផ្តោតការយកចិត្តទុកដាក់ទាំងស្រុងលើសក្តានុពលរបស់ក្រុម Foxes ក៏ដោយ។
លោក Rodgers ត្រូវបានគេរាយការណ៍ថា ជាជម្រើសដែលពេញចិត្តរបស់ Arsenal បន្ទាប់ពីលោក Unai Emery ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃសុក្រ ដោយមានការរំពឹងទុកថា អតីតគ្រូបង្វឹកក្រុម Liverpool និង Celtic អាចមានតម្លៃផ្ដាច់កុងត្រា ១៤លានផោន។
លោក Rodgers ដែលបានផ្លាស់ទៅលេងនៅ Leicester កាលពីខែកុម្ភៈ បាននិយាយថា៖ «ប្រហែលជាមានតម្លៃផ្ដាច់កុងត្រាមួយនៅក្នុងកិច្ចសន្យារបស់អ្នកគ្រប់គ្រងភាគច្រើន។ នេះជាសម្មតិកម្មទាំងអស់ – ស្ថានភាពទាំងអស់នេះ ។ ខ្ញុំមានអារម្មណ៍ថា ជាមួយនឹងកីឡាករយើងនៅតែមានការងារជាច្រើនត្រូវធ្វើ។ កិច្ចសន្យារបស់គ្រូបង្វឹកភាគច្រើន នឹងមានតម្លៃផ្ដាច់កុងត្រានៅក្នុងនោះ ប៉ុន្តែសម្រាប់ខ្ញុំការផ្តោតអារម្មណ៍តែមួយគត់គឺនៅជាមួយ Leicester» ។
បន្ទាប់ពីក្រុម Leicester បានបំបាក់ក្រុមអេវើតុន ២-១ ដើម្បីឈរនៅលេខ ២ និងមាន ៨ ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង Premier League Liverpool លោក Rodgers ត្រូវបានគេសួរពីពាក្យចចាមអារាមពីការផ្ទរទៅដឹកនាំ Arsenal ៕

-
កម្សាន្ត២ ខែមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
-
សំខាន់ៗ២ ខែមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
-
សង្គម១ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
-
សង្គម១ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍