Connect with us

ត្រលប់មកជាថ្មី ជាមួយ ការប្រយុទ្ធ ដ៏ ញាក់សាច់ នៃស្ថាប័ន ONE Championship

ការប្រកួតដណ្តើមខ្សែក្រវាត់ប្រដាល់សេរីពិភពលោកចំនួន ២ នឹងធ្វើឡើងនៅក្នុងកម្មវិធី ONE Championship: MARK OF GREATNESS នាទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជើងឯកប្រដាល់ពិភពលោក គឺកីឡាករ Sam-A នឹងត្រូវការពារខ្សែក្រវាត់របស់ខ្លួនម្តងទៀត ពីកំពូលកីឡាកររបស់ចិន WANG JUNGUANG។ លើសពីនេះទៀត អ្នកប្រដាល់សញ្ជាតិរុស្ស៊ី Alaverdi Ramazanov នឹងត្រូវជួបប្រកួតជាមួយកំពូលកីឡាករចិនមួយរូបនោះគឺ Zhang Chenglong ដើម្បីដណ្តើមយកខ្សែក្រវាត់ទម្ងន់ស្រាល ONE Bantamweight Championship ជាលើកដំបូង។

ក្រៅពីនេះក៏នៅមានអ្នកប្រយុទ្ធខ្លាំងៗជាច្រើនរូបទៀតផងដែរ ដូចជា៖

-កីឡាការិនី JIHIN RADZUAN របស់ម៉ាឡេស៊ី ជួបប្រកួតជាមួយកីឡាការិនី DENICE ZAMBOANGA របស់ហ្វីលីពីន

– កីឡាករ AGILAN THANI របស់ម៉ាឡេស៊ី ជួបប្រកួតជាមួយកីឡាករ DANTE SCHIRO របស់អាមេរិក

– កីឡាករ GURDARSHAN MANGAT កូនកាត់ឥណ្ឌា-កាណាដា ជួបប្រកួតជាមួយកីឡាករ REECE MCLAREN ជនជាតិអូស្រ្តាលី

និងមានកីឡាករ កីឡាការិនី ជាច្រើនរូបទៀត នឹងមកជួបគ្នាក្នុងព្រឹត្តិការណ៍ ONE Championship : MARK OF GREATNESS មួយនេះ។

ដូច្នេះ សូមត្រៀមខ្លួនដើម្បីទស្សនាការប្រយុទ្ធដ៏អស្ចារ្យនេះ ជាមួយនឹងការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook page: CBS Sport នៅថ្ងៃសុក្រ ទី៦ ខែធ្នូ ចាប់ពីម៉ោង ៧:៣០នាទីយប់ និងមានចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ ចាប់ពីម៉ោង ២រសៀល នៅលើកញ្ចក់ទូរទស្សន៍ MyTV ៕

  

អត្ថបទ៖ លីន រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.