ថៃ ផ្ដល់រង្វាន់ជាលុយដល់រាល់អ្នកជិះកង់បី តាក់ស៊ី ដែលរាយការណ៍ពីការបើកបរល្មើសច្បាប់
ថៃធ្វើបាន ចុះកម្ពុជា?
ថៃ៖ ចាប់ពីសប្ដាហ៍ក្រោយតទៅ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃប្រទេសថៃ នឹងធ្វើការទទួលសេចក្ដីរាយការណ៍ពីសំណាក់អ្នកជិះកង់បី រថយន្តតាក់ស៊ី រថយន្តក្រុង ម៉ូតូឌុប និងមធ្យោបាយធ្វើដំណើរផ្សេងៗ ពាក់ព័ន្ធនឹងការបើកបររំលោភបំពានច្បាប់ចរាចរណ៍ដោយអ្នកបើកបរ។
ចាប់ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ អ្នកជិះទាំងអស់ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ការរាយការណ៍នូវការបើកបរល្មើសច្បាប់របស់ម្ចាស់កង់បី តាក់ស៊ី ឡានក្រុង នូវទឹកប្រាក់ស្មើនឹងពាក់កណ្ដាលនៃទឹកប្រាក់ដែលត្រូវបានពិន័យ។
រដ្ឋមន្ត្រីដឹកជញ្ជូនថៃ Saksayam Chidchob បានថ្លែងថា វិធានការនេះ មិនមែនរាជរដ្ឋាភិបាល ចង់ដំឡើងថ្លៃពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ឡើយ។ វាគឺជាការជំរុញឱ្យគោរពច្បាប់កាន់តែល្អប្រសើរក្នុងប្រទេសថៃ។ អ្នកជិះ អាចរាយការណ៍ ដោយត្រូវមានរូបថត វីដេអូ ឬ ភស្តុតាងផ្សេងៗ តាមដែលអាចធ្វើទៅបាន ចំពោះការបើកបរល្មើសច្បាប់ រួចបញ្ជូនទៅក្នុងវេបសាយរបស់នាយកដ្ឋានដឹកជញ្ជូនថៃ Facebook Page ឬ ក៏ខ្សែទូរសព្ទ Hotline ។
សូមជម្រាបថា ការពិន័យចំពោះការបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងប្រទេសថៃ នឹងត្រូវពិន័យជាប្រាក់ចាប់ពី ២០០បាត (៧ដុល្លារអាមេរិក) ដល់ ២៥០០០បាត (៨២៦ដុល្លារអាមេរិក)៕
ប្រភព៖ Coconuts
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

-
កម្សាន្ត២ ខែមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
-
សំខាន់ៗ២ ខែមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
-
សង្គម១ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
-
សង្គម១ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍