Connect with us

កំពូលចងចាំ លោក ហុង ភារិន តំណាងកម្ពុជា ទៅចូលរួមការប្រកួតលំដាប់ពិភពលោក

សូមឱ្យជោគជ័យ!

ភ្នំពេញ៖ លោក ហុង ភារិន និស្សិតដែលល្បីល្បាញទាក់ទងនឹងសមត្ថភាពក្នុងការចងចាំ កាលពីកម្មវិធីរបស់ទូរទស្សន៍ថៃ “Super 100” នាពេលកន្លងទៅ នឹងត្រូវចូលរួមក្នុងកម្មវិធីប្រកួតជ្រើសរើសជើងឯកចងចាំពិភពលោកលើកទី២៨ (The 28th World Memory Championships) នៅទីក្រុងអ៊ូហាន ប្រទេសចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់៧ ខែធ្នូ ឆ្នាំ២០១៩។

កម្មវិធីប្រកួតជ្រើសរើសជើងឯកចងចាំពិភពលោកនេះ មានការចូលរួមពីបេក្ខជនប្រមាណជាង ៥០០នាក់ មកពីប្រទេសទូទាំងពិភពលោក។ បេក្ខជនទាំងអស់ ត្រូវឆ្លងកាត់ ១០វិញ្ញាសា ដែលសុទ្ធតែជាភាសាអង់គ្លេសទាំងអស់ លើកលែងតែ ចាំសន្លឹកបៀរ ចាំតួលេខ និងចាំលេខកូដកុំព្យូទ័រ។ កម្មវិធីមានរយៈពេល ៣ថ្ងៃ នេះបើយោងតាមការបញ្ជាក់របស់ ហុង ភារិន៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.