Connect with us

តោះ ទៅមើលស្ថិតិ ៣ប្រកួតចុងក្រោយរវាងក្រុមកម្ពុជា និងម៉ាឡេស៊ី មុនជំនួបនៅរសៀលនេះ

ការប្រកួតនៅរសៀលនេះ រវាងក្រុមកម្ពុជា និងម៉ាឡេស៊ី នឹងក្លាយជាការប្រកួតមួយក្តៅគគុក ស្របពេលប្រិយមិត្តកម្ពុជា កំពុងរង់ចាំទស្សនាយ៉ាងអន្ទះសារជាទីបំផុត ដោយសង្ឃឹមថាក្រុមកម្ពុជានឹងអាចធ្វើបានល្អ និងយកឈ្នះលើក្រុមម៉ាឡេស៊ីបាន ដើម្បីឡើងទៅវគ្គបន្ត។

ស្ថិតិបីប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ គឺ៖

ក្រុមជម្រើសជាតិកម្ពុជា:
កម្ពុជា ស្មើ ជាមួយហ្វីលីពីន ១-១
កម្ពុជា ឈ្នះ ទីម័រខាងកើត ៥-០
កម្ពុជា ចាញ់ មីយ៉ាន់ម៉ា ១-២

ក្រុមជម្រើសជាតិម៉ាឡេស៊ី:
ម៉ាឡេស៊ី ស្មើ ជាមួយមីយ៉ាន់ម៉ា ១-១
ម៉ាឡេស៊ី ចាញ់ ហ្វីលីពីន ០-១
ម៉ាឡេស៊ី ឈ្នះ ទីម័រខាងកើត ៤-០

សម្រាប់ចំណាត់ថ្នាក់បណ្តោះអាសន្ន គិតត្រឹមពេលនេះ កម្ពុជា គឺស្ថិតនៅលេខ ២ ក្នុងពូល A មាន ៤ពិន្ទុ និងម៉ាឡេស៊ីក៏មាន ៤ពិន្ទុដូចគ្នា ប៉ុន្តែចាញ់គ្រាប់ចំណេញក្រុមកម្ពុជាចំនួន ១គ្រាប់៕

អត្ថបទ៖ លីន​ រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.