Connect with us

បើមិនជឿ សូមកុំប្រមាថ ពេលដែលយើងទៅកន្លែងណាមួយ ពិសេស “ផ្ទះផួល”

បើមិនដឹងកុំប្រមាថ ពិតជាមានមែនសម្រាប់ផ្ទះនីមួយៗ

ភ្នំពេញ៖ ប្រិយមិត្តខ្លះនៅតែមិនទាន់ដឹង ថាអ្វីជាជំនឿ ជឿឬមិនជឿ សូមកុំប្រមាថ នៅអ្វីដែលនៅបានបន្សល់តាំងពីជំនាន់សម័យបុរាណមក គឺថាកន្លែងណាតែងតែមានអ្នកថែរក្សា។ កំពូលខ្សែភាពយន្តរបស់លិតកម្ម “ខ្មែរមេគង្គ” សហការផលិតជាមួយស្ថានីយទូរទស្សន៍ CTN និង MYTV បានពាំនាំយកនៅខ្សែភាពយន្តខ្នាតធំដែលមានគុណភាពល្អឥតខ្ចោះ ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី៥ ខៃធ្នូ ខានស្អែកនេះហើយ។

ភាពយន្តខ្នាតធំរឿង “ផ្ទះជួល” ជាភាពយន្តដែលឆ្លុះបញ្ចាំងពីជំនឿដែលប្រិយមិត្តខ្លះមិនទាន់បានដឹងថា បន្ទប់ជួល ឬផ្ទះជួល តែងតែមានអ្នកថែរក្សាពិសេស គេហៅថា ជំនាងផ្ទះ អ្នកថែរក្សា។ រឿង “ផ្ទះជួល” ជារឿងមួយពិតជាជក់ចិត្ត គ្រោងដាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃស្អែកនេះតទៅ ប្រិយមិត្តប្រាកដជាជក់ចិត្ត គ្រប់ឈុតឆាក ព្រឺសម្បុរតែងម្តង។
កុំភ្លេចចូលរួមទស្សនាខ្សែភាពយន្តរឿង “ផ្ទះជួល” នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ដែលមានបញ្ចាំងគ្រប់រោងភាយន្ត ធានាថាមិនធ្វើឱ្យប្រិយមិត្តខកចិត្តនោះឡើយ៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.