Connect with us

ជយោ! កម្ពុជា ឈ្នះម៉ាឡេស៊ី ឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រស៊ីហ្គេម ជាប្រវត្តិសាស្ត្រ

ហ្វីលីពីន៖ អ្វីដែលប្រិយមិត្តកម្ពុជា ចង់ឃើញបានក្លាយជាការពិតហើយ បន្ទាប់ពីក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ (U22) ជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុម U22 ម៉ាឡេស៊ី ដោយលទ្ធផល ៣ ទល់នឹង ១ នៅក្នុងការប្រកួតចុងក្រោយ វគ្គសន្សំពិន្ទុ ពូល A វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅពេលអម្បាញ់មិញនេះ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីបង្កើតស៊ីហ្គេម ឆ្នាំ១៩៥៩មក។

សូមជម្រាបថា កម្ពុជា រកគ្រាប់បាល់ ដោយ អ៊ិន សូដាវីត នាទី៥៦, សៀង ចន្ធា នៅនាទី៥៩ និង កែវ សុខផេង នៅនាទី៦៩។

ចំណែក ១គូទៀតដែលលេងដំណាលគ្នា ហ្វីលីពីន បានយកឈ្នះលើ ទីម័រខាងកើត ដោយលទ្ធផល ៦ ទល់នឹង ១។

ក្នុងពូល A មីយ៉ាន់ម៉ា បញ្ចប់ដោយឈរនៅលេខ១ មាន ១០ពិន្ទុ, កម្ពុជា ឈរលេខ២ មាន ៧ពិន្ទុ (គ្រាប់បាល់ចំណេញ ៦គ្រាប់), ហ្វីលីពីន ឈរលេខ៣ មាន ៧ពិន្ទុ (គ្រាប់បាល់ចំណេញ ៥គ្រាប់), ម៉ាឡេស៊ី ឈរលេខ៤ មាន ៤ពិន្ទុ, និង ទីម័រខាងកើត ឈរលេខ៥ មាន ០ពិន្ទុ។

ក្រុមលេខ១ និង លេខ២ ពូល A នឹងឡើងទៅប្រកួតខ្វែងជាមួយក្រុមលេខ១ និងលេខ២ ពូល B នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.