Connect with us

តោះ! ឆ្នាំនេះទៅឆ្លងឆ្នាំនៅមណ្ឌលគិរីម្តងមើល ឮថាសីតុណ្ហាភាពមិនដល់១៥អង្សា

តិចអត់ស្គាល់កន្លែងថ្មីសម្រាប់ឆ្លងឆ្នាំថ្មី ឆ្នាំនេះនៅមណ្ឌលគីរី

មណ្ឌលគិរី៖ ជាទូទៅមនុស្សជាច្រើនពេញនិយមទៅឆ្លងឆ្នាំនៅខេត្តសៀមរាប ឬ តាមតំបន់ដែលមានឆ្នេរសមុទ្រជាដើម ប៉ុន្តែលោកអ្នកធ្លាប់ស្រមៃពីទិដ្ឋភាពបោះតង់គេងក្នុងសីតុណ្ហភាព១៥អង្សានឹងមានអារម្មណ៍បែបណាវិញ?

ជាក់ស្តែងតាមរយៈ Project បោះជំរុំ របស់ The Tree Resort ដែលផ្តួចផ្តើមឡើងដោយយុវជនមួយក្រុមដែលស្រលាញ់ការធ្វើដំណើរកម្សាន្តនៅតំបន់ទេសចរណ៍បែបលក្ខណៈធម្មជាតិ និង ផ្សងព្រេងបានបង្កើតកម្មវិធីបោះតង់នៅខេត្តមណ្ឌលគិរីសម្រាប់ថ្ងៃឆ្លងឆ្នាំដែលមានទីតាំងស្ថិតនៅតំបន់ប្រជុំភ្នំបាយឆៅជាប់ឆ្លូវជាតិដែលមានសុវត្ថិភាពដោយមានសន្តិសុខមើលការខុសត្រូវ ទីធ្លាបោះតង់ធំទូលាយ មានកន្លែងចតរថយន្តសមរម្យ បន្ទប់ស្អាត កន្លែងលក់ម្ហូបអាហារជាច្រើនមុខដូចជាសាច់អាំងជាដើម បន្ថែមពីនេះផងដែរក៏មានកម្មវិធីកម្សាន្តៗជាច្រើនសម្រាប់អបអរឆ្នាំថ្មី។ លើសពីនេះទៀតលោកអ្នកក៏អាចផ្តិចយករូបភាពថ្ងៃលិច ថ្ងៃរះ និង ទស្សនាតំបន់កម្សាន្តជាច្រើនទៀតផងដែរ៕

 

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com