Connect with us

សប្បាយហើយអាចឈ្នះ iPhone និងរង្វាន់ជាច្រើនទៀតពី AR ហ្គេមដំបូងបង្អស់របស់សែលកាត

ចាំដល់ណាទៀត ឆាប់ទាញយកឥឡូវនេះភ្លាមទៅ!

ភ្នំពេញ៖ សែលកាត នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានបើកដំណើរការ AR ហ្គេម ដំបូងបង្អស់របស់ខ្លួន សម្រាប់សហគមន៍លេងហ្គេម នៅប្រទេសកម្ពុជា ដើម្បីអបអររដូវបុណ្យណូអែល។

ហ្គេម Christmas Mission ផ្តល់ភាពសប្បាយរីករាយសម្រាប់មនុស្សគ្រប់វ័យ និងអាចទាញយកបានដោយឥតគិតថ្លៃ នៅលើកម្មវិធី iOS និង Andriod ។

នៅក្នុងហ្គេមនេះដែរ អ្នកលេងត្រូវជួយសង្រ្គោះលោកតា សាន់តា និងគ្រួសាររបស់គាត់ ដោយកម្ចាត់ទេពអប្សរអាក្រក់។ ហ្គេមនេះ គឺជាហ្គេមចុងក្រោយបង្អស់ នៅក្នុងលំដាប់ហ្គេម ដែលបង្កើតឡើងដោយសែលកាត ដោយចាប់ដៃគូជាមួយ Sabay Osja ។ វាមានលក្ខណៈពិសេស គឺបញ្ចូលបច្ចេកវិទ្យា AR ជាសត្វរមាំង និងភារកិច្ចរបស់អ្នកលេងគឺទៅកាន់ទីតាំង តាមតំបន់លើផែនទីស្រដៀងនឹងហ្គេម Pokemon Go ។

ហ្គេមនេះ ក៏មានតារាងពិន្ទុ ដែលអាចឱ្យអ្នកលេងអាចផ្គូផ្គងជំនាញរបស់ពួកគេ ប្រឆាំងនឹងមិត្តភ័ក្តិរបស់ពួកគេផងដែរ។ អ្នកមានពិន្ទុខ្ពស់ជាងគេ នឹងទទួលបាន iPhone 11 Pro ដែលនឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។

ទោះយ៉ាងណា អ្នកលេងក៏អាចឈ្នះរង្វាន់ដ៏អស្ចារ្យផ្សេងទៀតដូចជា ការបញ្ចូលទឹកប្រាក់ឥតគិត កន្លាស់អាវសែលកាតPlay និងអាវយឺត នៅពេលពួកគេ ប្រមូលកាក់នៅខាងក្នុងហ្គេម។
អ្នកលេង អាចប្រើកាក់ ដើម្បីបើកយកសម្លៀកបំពាក់តួអង្គ របស់ពិសេសៗ និងអាវុធ។ ទន្ទឹមនេះ អ្នកលេងមានពេលរហូតដល់ថ្ងៃទី១៥ ខែមករានេះ ដើម្បីប្រជែងយកតំណែងកំពូល។
ហ្គេមនេះ អាចដោនឡូតដោយឥតគិតថ្លៃសម្រាប់អ្នករាល់គ្នា ដោយគ្រាន់តែទៅចូលទៅកាន់ iOS និង Android ហើយស្វែងរក Christmas Mission ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com