Connect with us

ហេតុអីចាស់ៗពីដើម ហាមស្ត្រីពពោះមិនឱ្យមើលសូរ្យគ្រាស-ចន្ទគ្រាស?

ចាស់​ៗ​​ពី​ដើម​ពេល​មាន​សូរ្យគ្រាស​ ​ឬ​ ​ចន្ទគ្រាស​​តែង​តែ​ហាម​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ឱ្យ​មើល​នោះ​ទេ​ព្រោះ​ខ្លាច​ ​កូន​ផ្ទៃពោះ​​កើត​មក​គ្រាស​​កន្លង​ហើយ​ជំនឿ​ទាំង​នោះ​នៅ​តែ​មាន​អ្នក​​ជឿ​តាម​​នៅ​​ឡើយ​ពិសេស​អ្នក​នៅ​ ​ជនបទ​។​

នៅ​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេច​​ព្រះសង្ឃ​រាជ​ ជួនណាត​មនុស្ស​គ្រាស​កន្លង​ ​ឬ​ ​គ្រោះ​កន្លង​គឺ​ ​មនុស្ស​ដែល​ ​ល្មេញ​ល្មើ​ពី​កំណើត​​ដោយ​កាល​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​​ហើយ​ជួន​​ពេល​​នោះ​​មាន​សូរ្យគ្រាស​​ឬ​ ​ចន្ទគ្រាស​។​ ​តាម​ ​ទំនៀម​ទម្លាប់​​ខ្មែរ​ពី​​បុរាណ​ ​ស្ត្រី​មាន​ផ្ទៃពោះ​កាល​បើ​ប្រទះ​មាន​សូរ្យគ្រាស​ចន្ទគ្រាស​ត្រូវ​យក​អក​កំបោរ​មក​ដក់​ ​នឹង​ថ្នក់​ជា​ដំណើរ​អប​ឱ្យ​គ្រាស​កន្លង​អក​​កំបោរ​ចុះ​កុំ​ឱ្យ​ ​កន្លង​​កូន​ក្នុង​ផ្ទៃ​។​



​ជំនឿ​ថា​​ស្ត្រី​មាន​ផ្ទៃពោះ​មើល​សូរ្យគ្រាស​ ​ឬ​ ​ចន្ទគ្រាស​អាច​ប៉ះ​ដល់​កូន​ក្នុង​ផ្ទៃ​ពោះ​នោះ​ត្រូវ​លោក​សាស្ត្រា​ចារ្យ​ ​វេជ្ជបណ្ឌិត​ ​គាន់​ ​អូន​ ​ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​ ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​អះ​អាង​ថា​គ្រាន់​តែ​ជា​ពាក្យ​បោក​បញ្ឆោត​ ​របស់​ចាស់​ៗ​នោះ​ទេ​មិន​ចង់​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ទ្រាំ​ចាំ​មើល​ចន្ទគ្រាស​ ​ឬ​ ​សូរ្យគ្រាស​រយៈ​ពេល​យូរ​ ​ឬ​ ​ចាំ​ដល់​ ​យប់​ជ្រៅ​។​

​“​មើល​ចន្ទ​គ្រាស​ ​ឬ​ ​សូរ្យ​គ្រាស​អត់​មាន​កូន​កើត​គ្រាស​​កន្លង​អី​ ​ទេ​ពាក្យ​ហ្នឹង​ចាស់​ៗ​គាត់​​បោក​បញ្ឆោត​បំភ័យ​ ​ស្រី​មាន​ផ្ទៃពោះ​ទេ​គាត់​មិន​ចង់​ឱ្យ​ស្រី​ៗ​មាន​ផ្ទៃពោះ​អត់​ងងុយ​ពេល​យប់​ត្រូវ​នៅ​ចាំ​មើល​ចន្ទគ្រាស​ដល់​យប់​ ​ជ្រៅ​ដូច​ចាស់​ៗ​ថា​ស៊ី​ចុង​​អំពៅ​ឆាប់​​ចេះ​ហែល​ទឹក​អ៊ីចឹង​”​។​ ​លោក​វេជ្ជបណ្ឌិត​រៀបរាប់​។​

​ស្ត្រី​មានផ្ទៃពោះ​ដែល​មាន​សុខភាព​ខ្សោយ​ស្រាប់​​កាល​ណា​អត់​ងងុយ​ ​ឬ​ ​ប្រឹង​​មើល​សូរ្យគ្រាស​ដោយ​ ​ភ្នែក​ទទេ​​ពុំ​ ​មាន​ពាក់​អ្វី​ការពារ​អាច​ធ្វើ​ ​ឱ្យ​ធេងធោង​វិលមុខ​ទៅ​ជា​ឈឺ​ ​ឬ​ ​ដួល​នេះ​ហើយ​ដែល​ចាស់​ៗបារម្ភ​នោះ​។​ ​គ្រាស​ ​កន្លង​នោះ​លោក​វេជ្ជបណ្ឌិត​ថា​ចាស់​ៗ​ប្រហែល​ចាស់​ចង់​សំដៅ​លើ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ ​ឬ​ ​ក្រឡា​ភ្លើង​លើ​ស្ត្រី​ ​មាន​ផ្ទៃពោះ​ដែល​ធ្វើ​ឱ្យ​ឡើង​ឈាម​ទៅ​ជា​ប្រកាច់​។​

​តែ​តាម​ក្បូន​ពេទ្យ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​បណ្តាល​មក​លើស​សម្ពាធ​ឈាម​និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ ​ខូច​ខាត​សរីរាង្គផ្សេង​ៗ​ដូច​ជា​តម្រង​នោម​ជាដើម​។​ ​ស្រី​ៗ​មាន​ផ្ទៃ​ពោះ​និង ​មាន​សម្ពាធ​​ឈាម​​ធម្មតា​​ក៏​ ​អាច​ ​មាន​ជំងឺ​នេះ​​បាន​ដែល​ភាគ​ច្រើន​កើត​នៅ​សប្តាហ៍​ទី២០​នៃ​ការ​ពពោះ​និង​លើ​អាច​កើត​លើ​​ស្រី​ៗ​មាន​​សម្ពាធ​ ​ឈាម​​លើស​តិច​តួច​ប៉ុន្តែ​មិន​បាន​ព្យាបាល​ ​ត្រឹម​ត្រូវ​។​ ​ជំងឺ​បម្រុង​ ​ក្រឡា​ភ្លើង​អាច​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​ជីវិត​ទាំង​ម៉ា​ក់ៗ​និង​ ​គភ៌​៕​

​ប្រភព​៖​ ​HelloKrupet​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com