Connect with us

ដំណើរកម្សាន្តក្នុងថ្ងៃឆ្លងឆ្នាំដោយមិនបាច់ភ័យរឿងកកស្ទះចរាចរណ៍ ជាមួយរថភ្លើង Royal Railway

ចំណាយថវិកាតិច តែចំណេញច្រើនជាមួយ Royal Railway! អ្នកទៅខេត្តកុំភ្លេចដាក់ម៉ូតូទៅជិះលេងនៅខេត្តផង ចំណែកអ្នកទៅព្រលានយន្តហោះអាច Check-in នៅស្ថានីយរថភ្លើងឱ្យហើយបាន

ភ្នំពេញ៖ ជឿថា ប្រជាពលរដ្ឋជាច្រើន ប្រាកដជាមានគម្រោងធ្វើដំណើរកម្សាន្តក្នុងថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០១៩-២០២០ ហើយ ដោយអ្នកខ្លះ មានគម្រោងដើរលេងកម្សាន្តក្នុងស្រុក និងខ្លះទៀត ក៏មានគម្រោងដើរកម្សាន្តក្រៅស្រុក។ ក្នុងឱកាសបុណ្យទានដូចនេះ ច្បាស់ណាស់ដែលរថយន្តឈ្នួលមួយចំនួន ប្រាកដជាដំឡើងថ្លៃ ហើយអ្វីដែលចោទជាបញ្ហាខ្លាំងបំផុតនោះ គឺការកកស្ទះចរាចរណ៍ ដែលអាចខាតពេលវេលាយូរ និងចំណាយថវិកាច្រើន។

ប៉ុន្តែប្រសិនជាថ្ងៃឆ្លងឆ្នាំនេះ លោកអ្នកមានគម្រោងទៅកម្សាន្តនៅខេត្តនានា លោកអ្នកអាចធ្វើដំណើរតាមរថភ្លើងដែលចំណាយថវិកាតិច ចំណេញពេលវេលា សុវត្ថិភាព ផាសុកភាព ជាមួយនឹងទេសភាពតាមផ្លូវយ៉ាងស្រស់ត្រកាល ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺលោកអ្នក អាចយកមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ឡើងរថភ្លើង ដើម្បីជិះកម្សាន្តនៅខេត្តបានយ៉ាងសប្បាយទៀតផង។

ចំណែកឯអ្នកដែលមានដំណើរកម្សាន្តទៅក្រៅប្រទេសវិញ គឺរឹតតែពិសេសដោយសារលោកអ្នកអាច Check-in នៅស្ថានីយរថភ្លើង និង ចំណាយពេលត្រឹម ៣០ នាទីប៉ុណ្ណោះ ដើម្បីធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ បន្ថែមពីនេះផងដែរ រថភ្លើងបានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រកបដោយផាសុកភាព។ ការធ្វើដំណើរតាមរថភ្លើង មិនមានការព្រួយបារម្ភលើការកកស្ទះចរាចរណ៍ឡើយ ព្រោះកាលវិភាគបានរៀបចំច្បាស់លាស់។ ចំពោះព័ត៌មានលម្អិត លោកអ្នកអាចទាក់ទងទៅកាន់ផេកផ្លូវការ Royal Railway Cambodia ឬ ទៅកាន់លេខទូរសព្ទ ០៧៨ ៨៨៨ ៥៨២/ ០៧៨ ៨៨៨ ៥៨៣/ ០៩៣ ៨៥៤ ៤៦៣៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com