Connect with us

គ្រូពេទ្យអាមេរិក ចេញវិធានការថ្មីជួយក្មេងៗកាត់បន្ថយភេសជ្ជៈមានជាតិស្ករខ្ពស់

ក្រុមគ្រូពេទ្យជាច្រើន កំពុងសម្លឹងរកមធ្យោបាយនានា ដើម្បីកាត់បន្ថយការញ៉ាំភេសជ្ជៈផ្អែមសម្រាប់ក្មេងៗ តាមរយៈការបំបាត់ការដាក់លក់នៅតាមទូភេសជ្ជៈសាធារណៈ និងការផ្សព្វផ្សាយនានា។
បណ្ឌិតសភាអាមេរិកសម្រាប់កិច្ចការកុមារ ជាមួយសមាគមបេះដូងអាមេរិក បានចេញសេចក្តីប្រកាសគោលការណ៍មួយ នៅសប្ដាហ៍នេះ គាំទ្រវិធានការសម្រាប់សុខមាលភាពសាធារណៈជាច្រើន សំដៅលើភេសជ្ជៈពេញនិយម រួមមានទាំងទឹកក្រូច និងទឹកផ្លែឈើ។“យើងដឹងថា ការផ្ទុកជាតិស្ករលើស គឺពាក់ព័ន្ធជាមួយជំងឺធ្ងន់ធ្ងរ រួមមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសជាតិខ្លាញ់ ពុកធ្មេញ និងជំងឺធាត់លើកុមារ។ ការណែនាំរបបអាហារនានា ផ្ដល់ដល់ក្មេងៗ ឲ្យទទួលកាល់ឡូរីសរុបតិចជាង ១០ភាគរយ ពីស្ករដែលបានបន្ថែម។ ប៉ុន្ដែក្មេងៗភាគច្រើន ទទួលយកជាតិស្ករលើសជិត ២ដង នៃការណែនាំ“។ នេះបើតាមលោកស្រីបណ្ឌិត Natalie Muth អ្នកជំនាញផ្នែកកុមារ នៅតំបន់ជនបទ San Diego និងជាអ្នកដឹកនាំក្នុងការចេញសេចក្តីប្រកាសគោលការណ៍នេះ។

លោកស្រីបណ្ឌិត Natalie Muth បញ្ជាក់ថា ច្រើនជាងពាក់កណ្ដាល នៃការផ្ទុកជាតិស្ករទាំងនោះ គឺទទួលបានពីភេសជ្ជៈមានជាតិផ្អែម។
លោកស្រីបណ្ឌិត Natalie Muth បន្ថែមថា “ដោយចាត់ទុកថា ទឹកក្រូច ១ដប (តូច) មានស្ករបន្ថែម ៦៥ក្រាម ហើយវាត្រូវបានណែនាំថា ក្មេងៗគួរទទួលយក ២៥ក្រាម នៃជាតិស្ករបន្ថែម ក្នុងមួយថ្ងៃ។ វាមិនគួរឲ្យភ្ញាក់ផ្អើលទេថា ភេសជ្ជៈផ្អែម គឺជាកត្ដាចូលរួមដ៏ធំមួយ ដោយបញ្ចូលជាតិស្ករនៅក្នុងរបបអាហារកុមារ។ ទឹកក្រូច គ្រាន់ជាឧទាហរណ៍មួយប៉ុណ្ណោះ។ ភេសជ្ជៈផ្អែមជាច្រើនទៀត រួមបញ្ជូលទាំងភេសជ្ជៈសម្រាប់កីឡា ទឹកផ្លៃឈើ ទឹកក្រូចឆ្មា តែផ្អែម និងភេសជ្ជៈផ្សេងទៀត ដែលសុទ្ធតែផ្ទុកជាតិស្ករលើស“។

ក្មេងៗ និងក្មេងជំទង់ជាច្រើន នៅសហរដ្ឋអាមេរិក ទទួលយក ១៧ភាគរយ នៃកាល់ឡូរី នៅក្នុងស្ករបន្ថែមនានា រួមមានទាំងក្នុងអាហារ ឬភេសជ្ជៈ។ ស្ករទាំងនោះ រួមមាននៅក្នុងគ្លុយកូស ទឹកស៊ីរ៉ូ និងទឹកផ្លែឈើកែច្នៃ។

ផ្នែកមួយនៃយុទ្ធនាការជំរុញឲ្យការកាត់បន្ថយជាតិស្ករសម្រាប់កុមារ បណ្ឌិតសភាអាមេរិកសម្រាប់កិច្ចការកុមារ និងសមាគមបេះដូងអាមេរិក បានអំពាវនាវឲ្យមានការផ្លាស់ប្ដូរ ឬបែងចែកប្រភេទភេសជ្ជៈក្នុងបញ្ជីអាហារតាមភោជនីយដ្ឋាន និងការដាក់លក់តាមម៉ាស៊ីននានាសម្រាប់ក្មេង ដោយជំនួសវិញនូវភេសជ្ជៈសុខភាព ដូចជា ទឹក និងទឹកដោះគោ។
ពាក់ព័ន្ធនឹងករណីនេះ លោកស្រីវេជ្ជបណ្ឌិត Lauri Wright សាស្រ្ដាចារ្យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យ South Florida បានបញ្ជាក់ថា ការផ្លាស់ប្ដូររបបភេសជ្ជៈសម្រាប់កុមារ គឺជាជំហានវិជ្ជមានមួយ។ ក្រៅពីសរសើរផែនការថ្មីនេះ លោកស្រីវេជ្ជបណ្ឌិត Lauri Wright ក៏បានអំពាវនាវឲ្យប្រុងប្រយ័ត្នខ្ពស់ ពិសេសជម្រើសអាហារសម្រាប់ក្មេងៗ ដែលអាចបង្កផលប៉ះពាល់ខុសភាពធ្ងន់ធ្ងរ រាប់បញ្ចូលទាំងស្រា និងបារី ផងដែរ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com