Connect with us

អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ លោក ពៅ គីសាន់ ហៅនាយឆើត ជួបគ្រោះថ្នាក់ចរាចរណ៍ និងបានទទួលរងរបួសធ្ងន់កាលពីចុងសប្តាហ៍មុននេះ ដោយបានបាក់ឆ្អឹងជំនី៥កង់ និងបាក់ឆ្អឹងដងកាំបិតមួយចំហៀង កំពុងទទួលការសង្រ្គោះ ក្នុងមន្ទីរពេទ្យព្រះកុះសមៈ រាជធានីភ្នំពេញ ។

បើតាមការអោយដឹងពីកូនប្រុសច្បងរបស់នាយឆើត គឺ លោក គីសាន់ រ៉ៃយ៉ា ដែលជាតារាសម្តែងផងដែរនោះ បានប្រាប់ក្រុមការងារ MYTV Plus ថា ឪពុករបស់គាត់បានរងរបួសធ្ងន់ដោយបាក់ឆ្អឹង និង មានឈាមកកក្នុងក្បាល នៅពេលដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ ។ លោក បាន សម្តែងក្តីបារម្ភយ៉ាងខ្លាំង ប្រសិនបើត្រូវមានការវះកាត់យកឈាមកកចេញពីក្បាល ដោយសារ តែឪពុករបស់គាត់មានវ័យចាស់ណាស់ទៅហើយ ។

លោក ថា ពេលនេះ អ្វីដែលោក ធ្វើបាន គឺមានតែការបួងសួងសុំទេវតា សណ្តោសប្រណី ដល់ឪពុករបស់លោក អោយឆ្លងផុតនូវគ្រោះ ថ្នាក់នេះ ។
គួររំលឹកថា លោក ពៅ គីសាន់ ហៅនាយ ឆើត បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៦:៣០ នាទីល្ងាច ស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ទស្សនិកជន ពិតជាអាចនៅចាំបាននូវកាយវិការដ៏ប៉ិនប្រសប់របស់លោក ក្នុងការសម្តែងដែលធ្វើអោយទស្សនិជន បានសើចសប្បាយ ។ ប៉ុន្តែនៅពេលនេះ នាយ ឆើត បែរជាកំពុងជួបគ្រោះ និង ក្រុមគ្រួសារ កំពុងមានការលំបាក ដើម្បីរកថវិកាជួយសង្រ្គោះគាត់ ។ ដូច្នេះ សម្រាប់ទស្សនិកជន ដែលមានបំណងជួយដល់ នាយឆើត អាចផ្តល់ជាថវិការ ឬ ក៏ជាគ្រឿងឧបភោប ជូនទៅគាត់ដោយក្តីស្រឡាញ់រាប់អាន តាមរយះលេខទូរស័ព្ឌ៖ ០៧៦ ៧៧៥ ២២៧៨ និងលេខ ០៦៩ ៧៥២ ២៧៨ ឬ ក្រុមការងារ MYTV Plus ០៨៩ ២២២ ១៩៣ ៕

 





អត្ថបទ ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.