Connect with us

កូនខ្មែរមួយរូបទៀតហើយដែលឈ្នះមេដាយប្រាក់ ក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាដអាស៊ីអាគ្នេយ៍នៅប្រទេសអូស្ត្រាលី

អូស្ត្រាលី៖ នាពេលបច្ចុប្បន្ន កូនខ្មែរជាច្រើន កំពុងតែមានវត្តមាន ជាបន្តបន្ទាប់ នៅលើឆាកអន្តរជាតិ និងបានបង្ហាញសមត្ថភាពឱ្យប្រទេសដទៃបានស្គាល់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍមួយ តែមានបុគ្គលដែលមានសមត្ថភាពច្រើនគួរឱ្យកត់សម្គាល់។

ជាក់ស្តែង ក្នុងពេលថ្មីៗនេះយុវសិស្សខ្មែរមួយរូប ជាសិស្សថ្នាក់ទី១០ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ កញ្ញា ធូរ៉ាណេ បានទទួលមេដាយប្រាក់ ក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាដអាស៊ីអាគ្នេយ៍ (Southeast Asian Mathematical Olympiad) នៅទីក្រុង Gold Coast ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដែលមានការចូលរួមពីបណ្តាប្រទេសចំនួន១៨ដទៃទៀតផងដែរ។ នេះជាមោទនភាពមួយដែលយុវសិស្ស ធូរ៉ាណេ បានលើកទង់ជាតិព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីប្រទេសអូស្ត្រាលីបែបនេះ៕

ប្រភព៖ Global Education Network Cambodia

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com