Connect with us

ស្រ្តីមេផ្ទះដ៏ចំណានម្នាក់ ដាច់ចិត្តទំលាយតិចនិកប្រឡាក់ឆ្អឹងជំនីជ្រូក ដែលជាចំណូលចិត្តរបស់ប្តី ជាពិសេស កូនៗរបស់គាត់តែម្តង! ចង់ដឹងពីវិធីធ្វើ សូមទស្សនា

ភ្នំពេញ៖ ការញុំាបាយជុំគ្នារាល់ថ្ងៃ គឺជាគន្លឹះនៃសុភមង្គលក្នុងគ្រួសារ ហើយក៏ជួយឱ្យសមាជិកគ្រួសាររក្សាបាននូវសុខភាពល្អផងដែរ។

“ធ្វើម្ហូបញុំាដោយផ្ទាល់ដៃខ្លួនឯង ក្រៅពីអាចសន្សំសំចៃបានច្រើន វាក៏មានសុវត្ថិភាព ល្អចំពោះសុខភាព ព្រោះយើងអាចរើសយកត្រីសាច់ និងគ្រឿងទេសល្អៗ មកធ្វើម្ហូបឱ្យក្រុមគ្រួសារយើងញុំា”។ នេះជាសម្ដីរបស់អ្នកម្ដាយកូនស្រី ២នាក់ វ័យ ៣២ឆ្នាំ ឈ្មោះ ពុទ្ធារី ដែលបានអះអាងថា ទោះបីជាមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏បងស្រីនៅតែប្រឹងប្រែងខំធ្វើម្ហូបដោយផ្ទាល់ដៃជូនកូនៗ និងប្ដីដែរ។

ឆ្អឹងជំនីជ្រូកប្រឡាក់ចៀន គឺម្ហូបដែលប្តី និងកូនៗ របស់បងស្រី ចូលចិត្តញុំាបំផុត ហើយបងស្រីក៏អាចចម្អិនវាបានងាយស្រួល និងឆាប់រហ័ស ដោយធានាបានថា រសជាតិឆ្ងាញ់ជានិច្ច ព្រោះបងស្រី មានរូបមន្តធ្វើពិសេសផ្ទាល់ខ្លួន។ បងស្រីបញ្ជាក់បន្ថែម។

ដើម្បីចម្អិនឆ្អឹងជំនីជ្រូកបានស្រួយឈ្ងុយឆ្ងាញ់ និងរហ័ស ជាជំហានៗ ដូចជា៖

១. ត្រូវជ្រើសរើសយកឆ្អឹងជំនី ដែលមានសាច់ខ្ចី
២. ត្រូវដាក់ស្ករប្រមាណ (២ ស្លាបព្រា)
៣. ដាក់ម្រេចបន្តិច ដាក់ទឹកត្រីបន្តិច និងដាក់ប្រេងខ្យងប្រហែល (២ ស្លាបព្រា)
៤. ចិញ្ច្រាំខ្ទឹមសដាក់បន្តិច
៥. ចុងក្រោយ និងសំខាន់បំផុត ត្រូវដាក់ម្ស៉ៅស៊ុបខ្នររសជាតិសាច់ជ្រូក ទើបធ្វើឱ្យចាប់ជាតិឆ្ងាញ់ ហើយឈ្ងុយស្រួយ
៦. ដាក់គ្រឿងសព្វហើយ ច្របល់ចូលគ្នាឱ្យចូលជាតិ រួចដាក់ចៀន។

ចង់ច្បាស់ តោះ! មើលវីដេអូ ពីវិធីប្រឡាក់ឆ្អឹងជំនីជ្រូក ជាមួយម្ស៉ៅស៊ុប ខ្នរ រសជាតិសាច់ជ្រូក ងាយស្រួល រហ័ស និងមានជាតិឆ្ងាញ់៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com