Connect with us

ប៉ូលិសរឹបអូសឡេ ថ្នាំ អាហារបំប៉នក្លែងក្លាយ នៅឃ្លាំងចែកចាយដ៏ធំ ក្នុងប្រទេសថៃ

ថៃ៖ ប៉ូលិស បានរឹបអូសថ្នាំរុក្ខជាតិ ឡេ និងអាហារបំប៉ន ប្រមាណ ១៥០០០ ឯកតា នៅឃ្លាំងស្តុកចំនួន ២ នៅខេត្តភាគឦសាន ប្រទេសថៃ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ ទីតាំងទាំងពីរ គឺជាកន្លែងចែកចាយខុសច្បាប់ដ៏ធំប្រចាំតំបន់។

កម្លាំងចម្រុះ បានបង្ក្រាបទីតាំងដែលស្ថិតនៅខេត្ត Chaiyaphum និង Nakhon Ratchasima ដែលស្តុកផលិតផលក្លែងក្លាយ ស្ថិតនៅក្រោមស្លាកសញ្ញា “Khun Sumrit” ។ ផលិតផលទាំងនេះ មានតម្លៃទីផ្សារជាង ២លានបាត។ បច្ចុប្បន្ន ប៉ូលិស កំពុងស៊ើបអង្កេតស្វែងរកអត្តសញ្ញាណរបស់អ្នកដែលពាក់ព័ន្ធ។

ម្ចាស់ស្លាកសញ្ញា Khun Sumrit ក្រុមហ៊ុន Bundit World បានដាក់ពាក្យបណ្ដឹងកាលពីខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរកឃើញផលិតផលលួចចម្លងផលិតផលរបស់ខ្លួន ត្រូវបានដាក់លក់ពាសពេញទីផ្សារ នៅខេត្តទាំងពីរ។ ផលិតផលក្លែងក្លាយ បានធ្វើឱ្យក្រុមហ៊ុន Bundit World ខាតបង់ទឹកប្រាក់ចំណូលជាង ១លានបាត។

រដ្ឋបាលអាហារ និងឱសថ នៃប្រទេសថៃ បានបង្ហាញការព្រួយបារម្ភចំពោះផលិតផលថែរក្សាសម្ផស្សដែលមិនមានចុះបញ្ជីត្រឹមត្រូវ អាចប៉ះពាល់សុខភាព និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com