Connect with us

ក្រោយផ្ទុះជំងឺផ្លូវដង្ហើមថ្មី ២ករណីអាមេរិក ចាត់វិធានការព្យាបាល ដោយរ៉ូបូត

អ្នកជំងឺដំបូងមានផ្ទុកវីរុសផ្លូវដង្ហើមថ្មី (CoronaVirus) នៅលើទឹកដីសហរដ្ឋអាមេរិក កំពុងទទួលបានការព្យាបាល ដោយមានក្រុមការងារគ្រូពេទ្យពិសេស រួមជាមួយបរិក្ខារបច្ចេកវិទ្យារ៉ូបូតជាជំនួយ។
តាមសារព័ត៌មាន CNN បរិក្ខាររ៉ូបូតដោយមានបំពាក់ឧបករណ៍សម្រាប់ស្តាប់ និងអេក្រង់ទូរទស្សន៍តាមដានទៅលើសួត និងបេះដូង ដើម្បីសម្រួលការងារដល់គ្រូពេទ្យធ្វើទំនាក់ទំនងទៅបុរសដែលជាអ្នកជំងឺ ក៏ដូចជាបង្ការនូវហានិភ័យដែលបុគ្គលិកសង្រ្គោះ ឬអ្នកជំងឺផ្សេងៗទៀតឆ្លង។

មកទល់ពេលនេះ ទោះបីជាស្ថានភាពបុរសអ្នកជំងឺជនជាតិអាមេរិកាំងនៅក្នុងលក្ខខណ្ឌធម្មតាក៏ដោយ គេពុំទាន់អាចសន្និដ្ឋាន និងអនុញ្ញាតឱ្យអ្នកជំងឺស្ថិតនៅក្រៅការត្រួតពិនិត្យនោះឡើយ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៃសហរដ្ឋអាមេរិក បានស្នើសុំឱ្យមានការតាមដានលម្អិតបន្ថែមលើជំងឺនោះ។
សម្រាប់បុរសវ័យ៣០ឆ្នាំ និងមានផ្ទុកវីរុសផ្លូវដង្ហើមCoronaVirus ថ្មីនេះ បានធ្វើដំណើរកម្សាន្តនៅទីក្រុង Wuhan ប្រទេសចិន ដែលជាទីកន្លែងផ្ទុះករណីមេរោគផ្លូវដង្ហើមខាងលើ ។ ក្រោយត្រឡប់មកសហរដ្ឋអាមេរិកវិញ លោកត្រូវបានទទួលការពិនិត្យភ្លាមៗ ហើយក៏រកឃើញថា មានផ្ទុកមេរោគផ្លូវដង្ហើមថ្មី។

គិតមកទល់ពេលនេះ តួលេខអ្នកឆ្លង និងស្លាប់ដោយសារជំងឺរលាកផ្លូវដង្ហើម បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី បានកើនឡើងគួរឱ្យកត់សម្គាល់ តួយ៉ាង ករណីឆ្លងនៅប្រទេសចិន មាន៨៣០ករណី និងស្លាប់២៦ករណី ដោយឡែកនៅតំបន់អាស៊ានមាន ប្រទេសថៃ វៀតណាម និងសិង្ហបុរី ក៏មានករណីឆ្លងវីរុសប្រភេទថ្មីនេះផងដែរ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com