Connect with us

កុំចេះតែជឿផ្ដេសផ្ដាស!ពេទ្យថា ខ្ទឹមសមិនអាចការពារវីរុសកូរ៉ូណាបានទេ

ប៉ុន្មានថ្ងៃក្រោយផ្ទុះព័ត៌មានវីរុសកូរ៉ូណាថ្មី មានការចែករំលែកតៗគ្នាថា ខ្ទឹមសអាចការពារជំងឺនេះបាន។ តើការលើកឡើងនេះត្រឹមត្រូវដែរ ឬទេ? លោកវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ និងបានបម្រើការ មង្គលទួលសង្កែ គ្លីនិច បានឲ្យដឹងថា នោះជារឿងមិនពិតឡើយ។

លោកក៏បានបន្តទៀតថា ការយកខ្ទឹមសដាក់ជាប់ខ្លួន ឬខ្លះទៀតយកទៅដាក់ក្នុងច្រមុះ ព្រោះជឿថាពេលមេរោគផ្លូវដង្ហើមប្រភេទថ្មីនោះស្រូបចូលទៅ ខ្ទឹមសអាចសម្លាប់បាន។ តែទង្វើនោះអាចបណ្ដាលឲ្យរលាកបាន ព្រោះខ្ទឹមសមានជាតិក្ដៅ-កាត់ ដែលនាំឲ្យអាចដាច់រលាត់ ច្រមុះ ឬស្បែកបើដាក់ជាប់រហូត ហើយបើអ្នកមានរលាកសាច់ច្រមុះ គឺអាចប៉ះពាល់ដល់ផ្លូវដង្ហើម ព្រោះងាយឆ្លងមេរោគចូល។
ដូចនេះការបំផុសព័ត៌មានថា ខ្ទឹមសអាចជួយការពារបាន សូមកុំជឿឲ្យសោះ ព្រោះនោះជាយុទ្ធសាស្ត្រទីផ្សារ ឬការបំភ្លៃគ្មានមូលដ្ឋាន និងការស្រាវជ្រាវច្បាស់លាស់។

ដើម្បីការការពារខ្លួនពីជំងឺកូរូណាប្រភេទថ្មី យើងមិនត្រឹមតែពាក់ម៉ាសប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត សូ សំណាង បានណែនាំឲ្យពាក់ម៉ាសប្រភេទ KN95 ព្រោះវាមានសភាពក្រាសជាងម៉ាសទូទៅ ឬក៏ម៉ាសសម្រាប់វះកាត់ និងពាក់វ៉ែនតា ដើម្បីការពារខ្លួន ព្រោះប្រសិនបើអ្នកជំងឺមានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មី ក្អក ឬ កណ្ដាស់ ហើយខ្ទាតទឹកមាត់ចូលភ្នែក ក៏អាចឆ្លងបានដែរ៕
ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com