Connect with us

អ្នកជំនាញវេជ្ជសាស្ត្រ៖ អ្នកឆ្លងវីរុសកូរ៉ូណាថ្មី អាចនឹងជាសះស្បើយវិញ

ក្រុមអ្នកជំនាញជឿថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬហៅថា វូហានវីរុស នោះ អាចនឹងព្យាបាលជាវិញ ដោយថាអត្រាស្លាប់នៃអ្នកឆ្លងវីរុកូរ៉ូណាប្រភេទថ្មីនេះមានត្រឹម ៣ ភាគរយ ខណៈកាលជំងឺ SARS មានរហូតដល់ ៥០ ភាគរយ។

លោកវេជ្ជបណ្ឌិត Sazaly Abu Bakar នាយកផ្នែកសិក្សាស្រាវជ្រាវជំងឺឆ្លងនៃសាកលវិទ្យាល័យម៉ាឡេស៊ី បាននិយាយថា វីរុសកូរ៉ូណាប្រភេទថ្មី មិនដូចជំងឺ SARS នោះទេ ដោយថាអត្រាស្លាប់ដោយសារវីរុសនេះមានត្រឹម ៣ ភាគរយ ដែលនេះបានផ្ដល់សង្ឃឹមខ្ពស់ដល់អ្នកជំងឺមានឱកាសបានជាសះស្បើយ។

អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា អត្រាស្លាប់ដោយសារជំងឺ SARS មានប្រហែលជា ៥០ ភាគរយ អាស្រ័យលើក្រុមមនុស្សដែលឆ្លង តែបើនិយាយជារួមអត្រាស្លាប់ក៏មានពី ១៤-១៥ ភាគរយដែរ។

អ្នកឯកទេសខាងវីរុសសាស្ត្រ លោកវេជ្ជបណ្ឌិត Sazaly Abu Bakar និយាយទៀតថា វីរុសកូរ៉ូណាប្រភេទថ្មីនេះ មិនបង្កគ្រោះថ្នាក់ប៉ុន្មានទេ លើកលែងតែវាឆ្លងទៅកាន់មនុស្សចាស់ និងអ្នកមានបញ្ហាសុខភាពស្រាប់។ លោកបញ្ជាក់ថា៖ “អត្រាស្លាប់ពីការឆ្លងវីរុសកូរ៉ូណាថ្មីនេះគឺទាបនៅឡើយ អាចលើ ៣ ភាគរយតិចតួច បើនិយាយដល់អ្នកស្លាប់ ទំនងជាអ្នកទាំងនោះមានជំងឺផ្សេងក្នុងខ្លួនដែរ ហើយសម្រាប់អ្នកជំងឺភាគច្រើននឹងអាចជាវិញ ១០០ ភាគរយ”។

លោកបន្តថា វាអាចជាការពិតដែលថាវីរុសកូរ៉ូណាប្រភេទថ្មីនេះអាចចម្លងទៅមនុស្សម្នាក់ទៀតបាន នៅពេលដែលជំងឺនេះមិនទាន់ចេញរោគសញ្ញា ដែលនេះលោកថា វាជាការលំបាកក្នុងការទប់ស្តាត់ការរាលដាល ហើយការប្រុងប្រយ័តុ្នគួរតែមានជាបន្ត។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារឆ្លងវីរុសកូរ៉ូណាថ្មីនេះមានចំនួន ១០៦ ករណី និងអ្នកឆ្លងវីរុសកូរ៉ូណាថ្មីមានចំនួន ៤៤៧៤ ករណី៕

ប្រភព៖ hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com