Connect with us

ព្រោះតែអំណាចទឹកប្រាក់ ម្តាយបង្ខំកូនស្រីរបស់ខ្លួន ឱ្យរៀបការជាមួយមនុស្សប្រុសដែលខ្លួនមិនស្រឡាញ់ (កំណត់ត្រាស្នេហ៍)

ភ្នំពេញ៖ សម័យនេះទៅហើយ អ្វីៗក៏យើងស្មានមិនត្រូវដែរ ព្រោះតែអំណាចទឹកប្រាក់ ម្តាយបង្កើតសុខចិត្តបង្ខំកូនស្រីឱ្យរៀបការជាមួយមនុស្សប្រុសដែលខ្លួនមិនស្រឡាញ់ បើទោះជាមនុស្សប្រុសម្នាក់នោះ ជាមនុស្សខូចខិល ពិសេសមានស្រីច្រើនក៏ដោយ។

ដោយតាមពាក្យចាស់ថា “នំមិនធំជាងនាឡិ” ម្តាយរបស់ មយូរ៉ា នៅតែមិនស្តាប់ និងផ្តល់សិទ្ធសម្រេចអនាគតឱ្យម្ចាស់ខ្លួន គឺនៅតែឱ្យកូនស្រីតែមួយគត់ រៀបការជាមួយ លោក ដារ៉ុង ឱ្យទាល់តែបាន ជាហេតុធ្វើឱ្យ មយូរ៉ា មិនសប្បាយចិត្តជាខ្លាំង និងបានតមាត់ជាមួយម្តាយយ៉ាងខ្លាំង “បើឱ្យកូនស្រីទៅរៀបការជាមួយមនុស្សអាក្រក់បែបនេះ គឺដូចរុញកូនស្រីខ្លួនឯងឱ្យគេរំលោភអ៊ីចឹង”។

សាច់រឿងនៃខ្សែភាពយន្តភាគខ្មែរ “កំណត់ត្រាស្នេហ៍” គឺកាន់តែដល់ឈុតឆាកជក់ចិត្ត និងមានន័យស៊ីជម្រៅហើយ ថាតើអនាគតររបស់ មយូរ៉ា នឹងទៅជាយ៉ាងណា? សូមប្រិយមិត្តតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ឬតាមរយៈការ Live នៅលើហ្វេសបុករបស់ CTN រៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ៧យប់៕

អត្ថបទ ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com