Connect with us

ស្ថានទូតអាមេរិក ប្រកាសផ្ដល់អាហារូបករណ៍ Fulbright សម្រាប់និស្សិតកម្ពុជា

ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានប្រកាសពីការផ្ដល់អាហារូបករណ៍ Fulbright សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដល់និស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រ ដើម្បីយកថ្នាក់អនុបណ្ឌិត និងបណ្ឌិត។ អាហារូបករណ៍នេះ ស្ថិតក្រោមគម្រោង J. William Fulbright Foreign Scholarship Program ។

និស្សិត ដែលមានពិន្ទុ TOEFL ចាប់ពី ៥៧០ ពិន្ទុ អាចដាក់ពាក្យអាហារូបករណ៍នេះ តាមអនឡាញ ឬ Link (https://apply.iie.org/apply/?sr=5b5a74ae-fac9-4b69-a5cd-8e65e5225750 )។ គណៈកម្មការជ្រើសរើស នឹងទទួលពាក្យដែលដាក់តាម អនឡាញ តែប៉ុណ្ណោះ។ បិទទទួលពាក្យ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

ផលប្រយោជន៍នៃអាហារូបការណ៍នេះ គឺនិស្សិត ទទួលបានថ្លៃធ្វើដំណើរទៅមក ទៅកាន់សហរដ្ឋអាមេរិក ព្រមទាំងថ្លៃសិក្សា និងថ្លៃស្នាក់នៅ។ ចំពោះតម្រូវការសម្រាប់និស្សិតដាក់ពាក្យ អាចមើលដូចខាងក្រោម៖

ប្រភព៖ aseanop

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com