Connect with us

លោក វី ជីវ័ន្ត និងសម្តែងជាតួកំប្លែង និងតារាចម្រៀងនៅក្នុងរឿង “អន្ទាក់ស្នេហ៍” ដ៏មានទេពកោសល្យ (ទស្សនាវីដេអូ)

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំ ដែលល្អឥតខ្ចោះប្រចាំឆ្នាំ២០២០ សាច់រឿងបែបមនោសញ្ចេតនាកំសត់ ស្រក់ទឹកភ្នែក លាយឡំជាមួយភាពកំប្លុកកំប្លែង ដែលធ្វើអ្នកទស្សនាផ្ទុះសំណើច នៅកាយវិការរបស់តារាសម្តែងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា៖ អ្នកនាង សុខ សុម៉ាវត្តី, លោក វី ជីវ័ន្ត និង តារាសម្តែងល្បីៗជាច្រើនរូបចូលរួមសម្តែងផងដែរ។

ក្រឡេកមកមើលឈុតឆាកសម្តែងរបស់ លោក វី ជីវ័ន្ត បានធ្វើឱ្យសាច់រឿង “អន្ទាក់ស្នេហ៍” ក្លាយជាខ្សែភាពយន្តមួយដែលទស្សនាហើយ មិនចេះជិនណាយ នៅភាពកំប្លុកកំប្លែងរបស់លោក ជីវ័ន្ត បង្កើតជាសំណើចសើចមិនចេះចប់។ លោក វី ជីវ័ន្ត ជាតារាសម្តែងមួយរូប ហើយលោកក៏មានបទចម្រៀងផ្ទាល់ខ្លួនរបស់លោកចាក់នៅក្នុងខ្សែភាពយន្តនេះផងដែរ ដែលមានចំណងជើងថា “ចាស់ព្រើល” ជាបទចម្រៀងដំបូងបង្អស់ដែលមានក្នុងភាពយន្តខ្នាតធំមួយនេះ។ ប្រិយមិត្តពិតជាបានស្គាល់លោក វី ជីវ័ន្ត រួចមកហើយ ពិសេសគឺត្រង់ម៉ូដសក់ដ៏ប៉ោងធំរបស់លោក មើលទៅដូចជាសំបុកចាប ហើយលោកមានកំពស់ខ្ពស់ថែមទៀតផង។

បុរសសង្ហាម្នាក់នេះក៏តែងតែធ្វើឱ្យនារីជាច្រើន ចាប់ចិត្តស្រឡាញ់មិនតិចនាក់ប៉ុន្មាននោះទេ ដោយសារសម្តីផ្អែម ភាពកំប្លែងរបស់លោក ទៅណាមកណាលោកទទួលបានការចូលចិត្តជាច្រើនពីសំណាក់អ្នកគាំទ្រ។ ជាងនេះទៀតនោះ លោក វី ជីវ័ន្ត ក៏ជាប្រធានគ្រប់គ្រងតន្ត្រី ដែលលោកទទួលរៀបចំគ្រប់កម្មវិធីមិនថាតូចឬធំ ទាំងនេះជាភាពជោគជ័យរបស់លោកផងដែរ។ រឿង “អន្ទាក់ស្នេហ៍” ចាប់បញ្ចាំពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅគ្រប់រោងភាពយន្ត ក្នុងរាជធានីភ្នំពេញ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com