Connect with us

តារាចម្រៀងបទ “ស្រលាញ់ស្រីស្រុកឯង” ដែលកំពុងល្បីតាមបណ្តាញសង្គម នឹងសម្តែងនៅក្នុងភាពយន្តភាគរបស់ទូរទស្សន៍ MYTV

ប្រទេសថៃ៖ តារាចម្រៀង នឹងសម្តែងដែលមានឈ្មោះបោះសម្លេងប្រចាំប្រទេសថៃលោក Siwat Chotchaicharin ថ្មីៗនេះកំពុងតែធ្វើឱ្យអ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុកជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយលោកបានបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា “ស្រលាញ់ស្រីស្រុកឯង” នៅលើឆាកតន្ត្រីប្រទេសថៃដែលមានអ្នកគាំទ្រស្រែកហ៊ោកញ្ជ្រៀវក្រោយលោកបានបង្ហាញខ្លួន មិនតែប៉ុណ្ណោះសម្រាប់អ្នកគាំទ្រនៅកម្ពុជាវិញក៏បានចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមផងដែរ។ គួរបញ្ជាក់ដែរថា លោក Siwat បានប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០៣ មកម្ល៉េះដោយលោកមិនត្រឹមតែជាតារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ប៉ុណ្ណោះទេ តែលោកថែមទាំងជាតារាបង្ហាញម៉ូត និងតារាសម្តែងដ៏មានទេពកោសល្យមួយរូបទៀតផង។ នៅមិនយូរទៀតឡើយ ប៉ុស្តិ៍ទូរទស្សន៍ MYTV នឹងនាំមកជូនទស្សនិកជនទាំងអស់ឱ្យបានស្គាល់ពីទេពកោសល្យរបស់លោក Siwat វិញម្តងតាមរយៈរឿងភាគថ្មីសន្លាងមួយសម្រាប់បម្រើអារម្មណ៍ទស្សនិកជនដែលបានគាំទ្រប៉ុស្តិ៍ទូរទស្សន៍ MYTV កន្លងមក។ ចំពោះចំណងជើង ក៏ដូចជាសាច់រឿង ទស្សនិកជននឹងជ្រាបច្បាស់ក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com