Connect with us

ហេង ចន្ថា កាន់តែស្អាត កាន់តែទាក់ទាញ ក្រោយកញ្ញាទើបតែបញ្ចប់ការថតខ្សែភាពយន្តរឿង “ថេកចុងក្រោយ”

ភ្នំពេញ៖ ថ្មីៗនេះទស្សនិកជនជាច្រើនកាន់តែប្លែកអារម្មណ៍ ក្រោយពីបានឃើញសម្រស់ដ៏ស្រស់ស្អាតរបស់តារាសម្តែងស្រីមួយដួងដែលកំពុងដល់កម្រិតកំពូលនៃភាពជោគជ័យរបស់គាត់ បន្ទាប់ពីតារាសម្តែងម្នាក់នេះទើបតែបញ្ចប់នូវការថតខ្សែភាពយន្តរបស់កញ្ញា គឺរឿង “ថេកចុងក្រោយ” នាពេលថ្មីៗនេះ។

តារាសម្តែង កញ្ញា ហេង ចន្ថា កំពុងតែធ្វើឱ្យមហាជនមួយចំនួនលាន់មាត់ពីទេពកោសល្យរបស់គាត់ក្នុងការសម្តែងជាតួអង្គអ្វីក៏កញ្ញាអាចសម្តែងបានទាំងអស់មិនថាតួស្លូត ឬក៏តួអង្គកាចនោះឡើយ។ បើនិយាយពីការថែសម្រស់វិញ គឺកញ្ញា ហេង ចន្ថា ពិតជាមានសម្រស់ស្អាតមែន មិនចាញ់តារាសម្តែងបរទេសនោះឡើយ។

ក្រោយពីកញ្ញា ហេង ចន្ថា បញ្ចប់ការថតរឿង “ថេកចុងក្រោយ” ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តនោះ កញ្ញា ក៏ត្រូវបានម្ចាស់ផលិតកម្មជាច្រើនកំពុងតែសម្លឹងមើលកញ្ញាក្នុងការថតរឿងថ្មីនាពេលឆាប់ៗនេះ។

ដូចតែសម្តីរបស់កញ្ញា ហេង ចន្ថា បាននិយាយលើកឡើងប្រាប់ហ្វេនគាំទ្ររបស់ខ្លួន នៅលើបណ្តាញសង្គម Instagram ដូច្នេះថា “ខ្ញុំស្អប់ការរង់ចាំ តែស្អប់ណាស់ជួបណាស់” នេះជាអ្វីដែលកញ្ញាបាននិយាយ ព្រោះមនុស្សយើងកុំរង់ចាំពេលវេលា ត្រូវតែដើរដោយខ្លួនឯង៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com