Connect with us

ខ្សែភាពយន្តភាគថៃដ៏ល្បី រឿង “អព្ភូតហេតុស្នេហ៍” បង្កប់អត្ថន័យ ក្តីស្នេហ៍កើតឡើងរវាងមនុស្សពីរនាក់ រស់នៅភពផ្សេងគ្នា តើស្នេហាមួយនេះ នឹងទៅជាយ៉ាងណា?

ភ្នំពេញ៖ ក្នុងឆ្នាំ២០២០នេះ ស្ថានីយទូរទស្សន៍ CTN បាននាំយកមកនូវខ្សែភាពយន្តភាគថៃដ៏ល្បី មកចាក់ផ្សាយជូនទស្សនិកជនតាមដានទស្សនា ដែលមានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនដួង ប្រចាំប្រទេសថៃ អមជាមួយឈុតឆាកស្នេហាដ៏អាថ៌កំបាំង រវាងមនុស្សពីរនាក់ដែលរស់នៅភពផ្សេងគ្នា បង្កើតជាស្នេហាជាមួយតួប្រុសតាំងតែពីវ័យកុមារ។

រឿង “អព្ភូតហេតុស្នេហ៍” បង្ហាញពីស្នេហ៍កើតឡើងពីប្រភពមិនច្បាស់ បើសិនជាបុរសសង្ហា បានដឹងថា ស្នេហាមួយនេះ បែងចែកភពផ្សេងពីគ្នា តើអ្នកទាំងពីរ អាចបន្តក្តីស្នេហ៍មួយនេះ បានទៀត ដែរ ឬទេ? តួឯកស្រី រស់នៅក្នុងភពដ៏អាថ៌កំបាំង បាក់លង់ស្រឡាញ់ ចាញ់ក្រោមអន្ទាក់មន្តស្នេហ៍ បុរសសង្ហា ដោយដឹងថា ខ្លួនមិនអាចចាកចោលបុរសម្នាក់នេះ បាននោះឡើយ។

រឿងភាគថៃថ្មី ដ៏ល្បីល្អឥតខ្ចោះ នឹងត្រូវបាននាំមកជួនទស្សនិកជន បានទស្សនា ក្នុងពេលឆាប់ៗនេះ។ នៅពេលទស្សនិកជនទស្សនាហើយ ប្រាកដជាជក់ចិត្ត ជាមួយសាច់រឿង ស្នេហាដ៏អាថ៌កំបាំងមួយនេះ ថា តើក្តីស្រឡាញ់រវាងមនុស្សពីរនាក់ដែលរស់នៅភពពីរផ្សេងគ្នា អាចបន្តនៅស្នេហាមួយនេះឱ្យនៅឋិតថេរជាដរាប ដែរ ឬទេ? សូមកុំរង់ចាំទស្សនាទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ។

ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយរឿង “អព្ភូតហេតុស្នេហ៍” នៅក្នុងពេលឆាប់ៗនេះ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២ថ្ងៃត្រង់៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com