Connect with us

គៀត សុវណ្ណាឡាង កំពុងតែមមាញឹកក្នុងការថតភាពយន្តរឿងថ្មី “ជួបស៊យវគ្គ៣”

ភ្នំពេញ៖ កាន់តែលេចធ្លោ និងរឹតតែខ្លាំងថែមទៀត ក្រោយតារាសម្តែងស្រីស្អាត ស្រស់សោភាម្នាក់នេះ ទទួលបានការគាំទ្រពីម្ចាស់ផលិតកម្មក្នុងស្រុកជាច្រើន ព្រមទាំងមានការចាប់អារម្មណ៍លើទេពកោសល្យ និងសម្រស់របស់តារារូបនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ក៏ធ្វើឱ្យប្រិយមិត្តជាច្រើនស្គាល់ពី កញ្ញា គៀត សុវណ្ណាឡាង កាន់តែច្បាស់ថែមទៀត។

ថ្មីៗនេះ កញ្ញា គៀត សុវណ្ណាឡាង កំពុងតែចាប់ផ្តើមថតនូវខ្សែភាពយន្តថ្មីបែបកំប្លែង ដោយចាប់ដៃគូជាមួយ នាយ គ្រឿន តារាកំប្លែងប្រចាំ CTN និង MYTV ត្រូវជាប្តីរបស់ កញ្ញា គៀត សុវណ្ណាឡាង ដោយសម្តែងនៅក្នុងរឿង “ជួបស៊យវគ្គ៣”។ ជាមួយភាពយន្តបែបកំប្លែងមួយនេះ នឹងធ្វើឱ្យប្រិយមិត្ត ផ្ទុះសំណើចជាងមុនថែមទៀត បន្ទាប់ពីប្រិយមិត្តជាច្រើន បានទស្សនាវគ្គ១ និង វគ្គ២ រួចមកហើយថា តើប្រិយមិត្តសើចដល់កម្រិតណា?។

ក្រោយចាប់ដៃគូជាមួយ នាយ គ្រឿន ជាលើកដំបូងនេះមក កញ្ញា គៀត សុវណ្ណាឡាង ពិតជាប្លែកក្នុងអារម្មណ៍ ដែលបានសម្តែងជាមួយតារាកំប្លែងដែលមានប្រជាប្រិយភាព និងធ្វើឱ្យកញ្ញាអារម្មណ៍ស្រស់ស្រាយជាមុន មិនមានភាពស្មុគស្មាញនោះឡើយ។

កញ្ញា គៀត សុវណ្ណាឡាង ក៏សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបន្តការគាំទ្រដល់កញ្ញា ហើយកញ្ញា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តក្នុងការសម្តែង ដើម្បីឱ្យភាពយន្តរឿង “ជួបស៊យវគ្គ៣” មួយនេះ ទទួលបានជោគជ័យ ហើយសូមបន្តជួយគាំទ្រនូវវិស័យភាពយន្តខ្មែរទាំងអស់គ្នា៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.

WP2Social Auto Publish Powered By : XYZScripts.com